ការប្រកួតវគ្គជម្រុះ Euro កំពុងឈានមកដល់ជុំទី ៦ ហើយ ដោយគ្រប់យ៉ាងនឹងសម្រេចនៅ ៤ ជុំបន្ទាប់ មុនរកបានក្រុមដែលត្រូវតតាំងគ្នាផ្លូវការទាំង ២៤ ក្រុមនៅ Euro ២០២០ នាឆ្នាំក្រោយ។
យ៉ាងណាមិញបើយើងមើលទៅក្រុមជម្រើសជាតិអង់គ្លេសដែលទើបយកយកឈ្នះ ៤-០ លើប៊ុលហ្គារី សព្វថ្ងៃកំពុងឈរឈ្មោះជាក្រុមតែមួយគត់ក្នុងលោកដែលអាចឈ្នះបណ្តាក់គ្នាឥតឈប់នៅវគ្គជម្រុះ Euro និង World Cup ដែលសរុបមាន ៤២ ប្រកួតជាប់ៗគ្នា។
លើកចុងក្រោយបង្អស់ដែលពួកគេបរាជ័យនៅប្រកួតវគ្គជម្រុះបែបនេះគឺអំឡុងឆ្នាំ ២០០៩ នៃការប្រកួតទល់អ៊ុយក្រែន ប៉ុន្តែក្រោយរៀងមកមិនដែលឃើញតោកំណាចចាញ់នៅវគ្គជម្រុះទាល់តែសោះ៕ ប្រភព៖ AF



