មេ​ធំ Inter ចង្អុល​ចំៗ​កីឡាករ ២ រូប​សម្រាប់​ទីផ្សារ​ដោះដូរ​រដូវ​រងា

នាយក​ប្រតិបត្តិ (CEO) នៃ​ក្លឹប Inter Milan គឺ​លោក Beppe Marotta ​ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ចាប់​អារម្មណ៍​ចង់​បាន​កីឡាករ ២ រូប​រួម​មាន Sergey Milinkovic Savic (Lazio) ​និង Federico Chiesa (Fiorentina)។

ជា​គោលដៅ​ដែល​ក្លឹប​នឹង​បើក​ការ​ចរចា​នៅ​ទីផ្សារ​ដោះដូរ​រដូវ​រងា កៀក​នឹង​ចូល​មក​ដល់​នៅ​ខែ​មករា​ខាង​មុខ​នេះ។ ប៉ុន្តែ​បញ្ហា​ដែល​ត្រូវ​ប្រឈម​ក៏​ទំនង​ជា​ត្រូវ​តតាំង​ជាមួយ​ក្លឹប Juventus ព្រោះ​សេះ​បង្កង់​ក៏​ធ្លាប់​ចាប់​អារម្មណ៍​កីឡាករ​ទាំង​ពីរ​រូប​ផង​ដែរ។

បញ្ជាក់​ Inter រដូវ​កាល ២០១៩/២០ ​មាន​ឆន្ទៈ​កាន់​តែ​ធំ​ជាង​មុន ក្រោយ​ពី​ទើប​យក​បាន​កីឡាករ​កំពូល​ពីរ​រូប​របស់ Man Utd មាន Romelu Lukaku ដែល​ទើប​ទិញ​ផ្តាច់ និង Alexis Sanchez ខ្ចី​ជើង​មួយ​រដូវ​កាល៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT