គ្រូ​អៀរឡង់​ខាងជើង ​ថា​អាល្លឺម៉ង់​មិន​ខ្លាំង​ដូច​មុន​ទៀត​ទេ​

លោក ​Michael O’Neill ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អៀរឡង់​ខាងជើង​បាន​និយាយ​ថា​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​បច្ចុប្បន្ន​នេះ ​មិន​ខ្លាំង​ដូច​ពី​មុន​ទៀត​ទេ។

ក្រុម​ អៀរឡង់​ខាងជើង ​កំពុង​ធ្វើ​បាន​ល្អ​ក្នុង​ការ​ប្រកួត​ជម្រុះ Euro 2020 ​របស់​ខ្លួន ដោយ​៤​ប្រកួត​ឈ្នះ​ទាំង​៤​ប្រកួត​តែ​ម្ដង ​ឈរ​នៅ​លើ​កំពូល​តារាង​។ សម្រាប់​ការ​ប្រកួត​ទី​៥​របស់​ពួកគេ ​នឹង​ប៉ះ​ក្រុម​លេខ​២ អាល្លឺម៉ង់ ​នៅ​យប់​នេះ​ទៀត។ មុន​ប៉ះ​គ្នា ​គ្រូ​របស់​ក្រុម​ អៀរឡង់​ខាងជើង ​បាន​និយាយ​ថា​អាល្លឺម៉ង់​បច្ចុប្បន្ន​នេះ​មិន​មែន​អាល្លឺម៉ង់​ពី​មុន​នោះ​ទេ​។

លោក  ​Michael O’Neill ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អៀរឡង់​ខាងជើង​បាន​និយាយ​ថា៖ “អ្នក​បាន​ផ្លាស់​ប្ដូរ​កីឡាករ​ច្រើន ​ដើម្បី​កសាង​ក្រុម​ថ្មី​មួយ។ អ្នក​នឹង​ត្រូវ​ការ​ពេល​វេលា​ច្រើន​ទៀត ដើម្បី​ឱ្យ​ក្រុម​លេង​ល្អ​ដូច​មុន។ អាល្លឺម៉ង់​បាន​ធ្វើ​រឿង​នេះ ​ដូច្នេះ​ពេល​នេះ​ពួកគេ​មិន​ដូច​ពេល​មុន​នោះ​ទេ។ ពួកគេ​មិន​មែន​ជា​ក្រុម​ដែល​មិន​អាច​យក​ឈ្នះ​បាន​ទៀត​ឡើយ”៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT