De Gea ​រក្សា​សំណាញ់​ទី​បាន​វិញ ​ក្នុង​ជ័យជម្នះ​លើ​កោះ​ហ្វារ៉ូ ​៤-០​

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេស្ប៉ាញ​បាន​យក​ឈ្នះ​លើ​ក្រុម​កោះ​ហ្វារ៉ូ ​ក្នុង​លទ្ធផល​ ៤-០ ​ក្នុង​ការ​ប្រកួត​ជម្រុះ Euro 2020 ​កាល​ពី​យប់មិញ​នេះ។

ក្រៅ​ពី​ជ័យជម្នះ​ដែល​អ្នក​គាំទ្រ​ចង់​បាន​ហើយ​នោះ គេ​សង្កេត​ឃើញ​ថា De Gea ​ក៏​ទទួល​បាន​ការ​ទុក​ចិត្ត ​ឱ្យ​ចាប់​ជា​ដៃ​ទី​១​វិញ​ផង​ដែរ។ ហើយ​នេះ​ក៏​ជា​ប្រកួត​ដំបូង​ក្នុង​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​ដែល​រូបគេ​អាច Clean Sheet ​បាន​វិញ​ផង​ដែរ។ អ្នក​ចាំ​ទី​លេង​ឱ្យ​ក្រុម Man Utd ​នេះ ​ធ្លាក់​ដៃ​មួយ​រយៈ​ចុង​ក្រោយ ដែល​ធ្វើ​ឱ្យ​តំណែង​អ្នក​ចាំទី​ដៃ​ទី​១ ​ត្រូវ​បាន​ធ្លាក់​លើ Kepa ​ប៉ុន្មាន​ប្រកួត​មក​ហើយ។ យ៉ាងណាមិញ ​ការ​លេង​ល្អ​ប្រកួត​យប់មិញ ​អាច​នឹង​ធ្វើ​ឱ្យ​រូបគេ​ទទួល​បាន​ការ​ទុក​ចិត្ត​វិញ​ពី​គ្រូ​បង្វឹក។

ជ័យជម្នះ​យប់មិញ​នេះ ​បាន​ធ្វើ​ឱ្យ​អេស្ប៉ាញ​រក្សា​កំណត់ត្រា​ឈ្នះ​១០០%​តែ​ម្ដង ​សម្រាប់​ដំណើរ​ជម្រុះ Euro ​របស់​ខ្លួន​នេះ។ ដោយ​ឡែក ​វា​ក៏​ជា​ប្រកួត​មួយ​ដែល​ធ្វើ​ឱ្យ​ប្រធាន​ក្រុម Sergio Ramos ​មាន​កំណត់ត្រា​លេង​ឱ្យ​ជម្រើស​ជាតិ​ស្មើ​វីរបុរស Iker Casillas ​ផង​ដែរ៕ប្រភព៖ Dailymail


.

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT