១០​ឆ្នាំ​ជាមួយ Nike ​តើ Ronaldo ​ទទួល​បាន​ប្រាក់​ប៉ុន្មាន​ទៅ?

Cristiano Ronaldo ​រក​បាន​១៦២​លាន​អឺរ៉ូ ​ពី​កុងត្រា​ជាមួយ​ក្រុមហ៊ុន Nike ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​មក​នេះ។កុងត្រា​ចុង​ក្រោយ​របស់ Ronaldo ​ដែល​ធ្វើ​ឡើង​ជាមួយ​ក្រុមហ៊ុន​យក្ស​របស់​អាមេរិក​នេះ ​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៦​កន្លង​ទៅ ​ដោយ​ក្នុង​នោះ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​នឹង​រក​បាន​១៦,២​លាន​អឺរ៉ូ​ក្នុង​១​ឆ្នាំ។ ជាមួយ​កុងត្រា​នេះ ​Ronaldo ​នឹង​ទទួល​បាន​តម្លៃ​ប្រាក់​បន្ថែម​ទៀត ប្រសិន​ណា​បើ​រូបគេ​បាន​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ល្អ ​ឬ Ballon d’Or ។ ដោយ​គិត​ត្រឹម​វ័យ​៣៤​ឆ្នាំ​នេះ ​កំណត់ត្រា​របស់​កីឡាករ​ព័រទុយហ្គាល់​រូប​នេះ នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល ​ឱ្យ​ពាន​រង្វាន់​កីឡាករ​ឆ្នើម​ៗ​សុទ្ធ​តែ​មាន​ឈ្មោះ​គេ​ជា​និច្ច។

Ronaldo ​នៅ​តែ​ជាប់​ឈ្មោះ​ជា​កីឡាករ​រក​ចំណូល​បាន​ច្រើន​សឹង​តែ​រាល់​ឆ្នាំ​ដដែល ដោយសារ​តែ​រូបគេ​មាន​ក្រុមហ៊ុន​ដៃ​គូ​ច្រើន ​ហើយ​មាន​សណ្ឋាគារ ​កន្លែង​កម្សាន្ត ​និង​កន្លែង​ហាត់​ប្រាណ​ជា​ច្រើន​ទៀត ​លើ​តម្លៃ​ពលកម្ម​របស់​ខ្លួន​រក​បាន​ជា​កីឡាករ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT