Zidane ​ដាក់​គោល​ដៅ​យក Mbappe ​ឱ្យ​បាន​រដូវ​កាល​ក្រោយ​

Zidane ​បាន​ដាក់​គោលដៅ​រួច​ជា​ស្រេច​សម្រាប់​កីឡាករ​ដែល​ត្រូវ​ទិញ​នៅ​រដូវ​កាល​ក្រោយ​នេះ គឺ Mbappe ​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម PSG ។ក្រុម Real Madrid ​បាន​បរាជ័យ​ក្នុង​ការ​ទិញ​យក Pogba ​និង Neymar ​រួច​មក​ហើយ ​សម្រាប់​រដូវ​កាល​ដោះដូរ​កីឡាករ​កន្លង​ទៅ​នេះ។ ដូច្នេះ​លោក Zidane ​ទទួល​បាន​មេរៀន​នេះ ​ត្រូវ​រៀប​ចំ​ឱ្យ​បាន​ត្រឹម​ត្រូវ​សម្រាប់​រដូវ​កាល​ដោះដូរ​ថ្មី​ខាង​មុខ ​ធ្វើ​យ៉ាង​ណា​ធានា​បាន​ថា​នឹង​មិន​ភ្លាត់​ដូច​លើក​មុន​ទៀត​នោះ​ទេ។

អ្នក​ចាត់ការ​បារាំង​បាន​បញ្ជាក់​ប្រាប់​ទៅ​ថ្នាក់​ដឹក​នាំ​ក្លឹប​ថា ​លោក​ត្រូវ​តែ​ទិញ​យក Mbappe ​មក​រួម​ក្រុម​ឱ្យ​បាន។ កីឡាករ​វ័យ​ក្មេង​នេះ ​ពិត​ជា​មាន​សមត្ថភាព​គ្រប់​គ្រាន់ ​និង​ត្រូវ​សម្រាប់​ក្រុម Real Madrid ​មក​ពង្រឹង​ក្រុម​ដើម្បី​ស្វែង​រក​គ្រាប់​បាល់​ខ្លាំង​ណាស់។ រដូវ​កាល​មុន ​ខ្សែ​ប្រយុទ្ធ​បារាំង​រក​បាន​៣៩​គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​១៧​គ្រាប់៕

ប្រភព៖ DailyMail

  • Zidane ​ដាក់​គោល​ដៅ​យក Mbappe ​ឱ្យ​បាន​រដូវ​កាល​ក្រោយ​