Liverpool ​ត្រៀម​ចង​ជើង Van Dijk ​ហើយ ​

ក្រុម Liverpool ​កំពុង​រៀប​ចំ​ឯកសារ​បន្ដ​កុងត្រា​ដល់​ខ្សែ​ការពារ Van Dijk ​៦​ឆ្នាំ​ទៀត ​បើ​ទោះ​ជា​បច្ចុប្បន្ន​នៅ​សល់​កុងត្រា​ច្រើន​ហើយ​ក៏​ដោយ។ម្ចាស់​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​នៅ​អឺរ៉ុប​នេះ ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ចុង​ក្រោយ​ឈ្នះ​ពាន Ballon d’Or ​ថែម​ទៀតណ ​ក្រោយ​ពី​ធ្វើ​បាន​ល្អ​ទាំង​ក្លឹប​អាជីព Liverpool ​និង​ជម្រើស​ជាតិ​ហុល្លង់។ ជាមួយ​ការ​បន្ដ​កុងត្រា​ថ្មី​ឱ្យ​របស់​ក្រុម Liverpool ​នេះ ​នឹង​ធ្វើ​ឱ្យ​រូបគេ​ទទូល​បាន​២​សែន​ផោន​ក្នុង​១​សប្ដាហ៍ ​ដោយ​កុងត្រា​ចាស់​បាន​ត្រឹម​១២៥ ០០០ ផោន​ក្នុង​១​សប្ដាហ៍​ប៉ុណ្ណោះ។

Van Dijk ​ចូល​រួម​ជាមួយ​ក្រុម Liverpool  ​កាល​ពី​ខែ​មករា​ឆ្នាំ ២០១៨​កន្លង​ទៅ ​ហើយ​គិត​ត្រឹម​បច្ចុប្បន្ន​នេះ​រូបគេ​នៅ​សល់​កុងត្រា​ដល់​៤​ឆ្នាំ​ទៀត​ឯ​ណោះ។ តែ​ដោយសារ​ខ្លាច​មាន​ក្រុម​ដទៃ​ឆក់​យក​ទៅ​បាត់ ទើប​ក្រុម​ហង្ស​ក្រហម​ត្រៀម​បន្ដ​កុងត្រា​ឱ្យ​៦​ឆ្នាំ​ទៀត​តែ​ម្ដង៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT