ពូដូនៅតែខ្លាំង

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​នៅ​តែ​បន្ដ​រក​គ្រាប់​បាល់​បាន​ឱ្យ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ដដែល ​ក្នុង​ការ​ប្រកួត​ឈ្នះ​ក្រុម​សែប​លទ្ធផល ​៤-២។គិត​ត្រឹម​បច្ចុប្បន្ន​នេះ Ronaldo ​វ័យ​៣៤​ឆ្នាំ​ហើយ ​តែ​បន្ដ​មាន​ឱកាស​បង្ហាញ​ខ្លួន​ជួយ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​ជា​និច្ច។ ១គ្រាប់​ដែល​រូបគេ​រក​បាន​កាល​ពី​យប់មិញ​នេះ ​បាន​ធ្វើ​ឱ្យ​ចំនួន​គ្រាប់​បាល់​រក​បាន​ឱ្យ​ជម្រើស​ជាតិ​ឡើង​ដល់​៨៩​គ្រាប់​ទៅ​ហើយ។ ​កីឡាករ​ប្រកប​អាជីព​នៅ​ក្លឹប​ Juventus ​នេះ ​មាន​បំណង​បន្ដ​លេង​រហូត​ដល់​អាយុ​៤០​ឆ្នាំ ​ទើប​ចូល​និវត្តន៍។

៣​ពិន្ទុ​បន្ថែម​កាល​ពី​យប់មិញ ធ្វើ​ឱ្យ​ក្រុម​ព័រទុយហ្គាល់​ឡើង​មក​លេខ​២​ក្នុង​តារាង​ពូល B ​ក្រោយ​ពី​លេខ​៣​ប្រកួត ស្មើ​២​ប្រកួត ​និង​ទើប​ឈ្នះ​យប់មិញ​១​ប្រកួត។ ​ក្រុម​កំពូល​តារាង​គឺ​អ៊ុយក្រែន ​ដែល​លេង​បាន​៥​ប្រកួត​មក​ហើយ ​មាន​១៣​ពិន្ទុ៕

ប្រភព៖ DailyMail