Kane ​ស៊ុត​៣​គ្រាប់​ឱ្យ​អង់គ្លេស ​ឈ្នះ​ប៊ុលហ្គារី ​៤-០ ​ជម្រុះ Euro

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស ​ធ្វើ​បាន​ល្អ​សម្រាប់​ការ​ប្រកួត​យប់មិញ​នេះ ​ដោយ​យក​ឈ្នះ​លើ​ក្រុម​ប៊ុលហ្គារី ​បាន​ក្នុង​លទ្ធផល ​៤-០ ​នៅ​វគ្គ​ជម្រុះ Euro 2020 ។អង់គ្លេស ​ប៉ះ​ក្រុម​ខ្សោយ​គឺ​មិន​ប្រណី​នោះ​ទេ ​ដោយ​មាន​ឱកាស​តែងតែ​ព្យាយាម​សម្រុក​រក​គ្រាប់​បាល់​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ជាក់​ស្ដែង​ក្នុង​ការ​ប្រកួត​ទល់​ក្រុម​ប៊ុលហ្គារី​នេះ ​ពួកគេ​ព្យាយាម​រក​គ្រាប់​បាល់​ណាស់ ​ដោយ​ឈ្នះ​ក្នុង​លទ្ធផល ៤-០ ​ដែល​៣​គ្រាប់​កើត​ចេញ​ពី​ខ្សែ​ប្រយុទ្ធ Harry Kane ​តែ​ម្ដង។ជាមួយ​លទ្ធផល​នេះ ​បាន​ធ្វើ​ឱ្យ​អង់គ្លេស​ឈរ​នៅ​កំពូល​តារាង​៣​ប្រកួត ឈ្នះ​ទាំង​៣​ប្រកួត ​មាន​៩​ពិន្ទុ​ពេញ​តែ​ម្ដង។ ​ប្រកួត​បន្ទាប់​ពួកគេ​នឹង​ត្រូវ​ប៉ះ​ក្រុម​កូសូវ៉ូ​ដែល​ជា​ក្រុម​មួយ​រំពឹង​ថា​នឹង​អាច​រក​បាន​៣​ពិន្ទុ​បន្ថែម​ទៀត៕

 

ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT