គិតត្រឹមព្រឹកថ្ងៃទី០៧ ខែកញ្ញានេះ សំបុត្រចូលទស្សនាការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា តទល់ក្រុមជម្រើសជាតិបារ៉ែន ក្នុងវគ្គជម្រុះ World Cup
នាថ្ងៃទី១០ ខែកញ្ញាខាងមុខ នៅពហុកីឡដ្ឋានជាតិ បានលក់អស់ទៅហើយ។
ក្រោយទទួលបានលទ្ធផលល្អដែលស្មើហុងកុង ១-១ បានធ្វើឲ្យអ្នកគាំទ្រពុះកញ្ជ្រោលនិងសម្រុកទៅទិញយ៉ាងរហ័ស។ ប្រការនេះ ធ្វើឲ្យសំបុត្រនតំបន់ពិសេស ដែលមានតម្លៃ១ម៉ឺនរៀល បានលក់អស់យ៉ាងលឿនបែបនេះ។
យ៉ាងណាក្តី អ្នកគាំទ្រដែលចង់ទស្សនាការប្រកួតនេះ នៅសល់ជម្រើសក្នុងការទិញសំបុត្រនៅតំបន់ធម្មតា ដែលនៅសល់ច្រើនទៀតសម្រាប់ការប្រកួតនេះ។
សូមជម្រាបជូនថា ការប្រកួតមុន កម្ពុជា ទទួលបានអ្នកគាំទ្រក្នុងបញ្ជីផ្លូវការ FIFA មានចំនួន៤៤៥០០នាក់។ ចំពោះប្រភពក្រៅផ្លូវការថា អាចនឹងមានលើសនេះដោយសារមានអ្នកផ្លោះរបង ឬលួចចូលដោយមិនមានសំបុត្រមួយចំនួនទៀត។