ក្នុងកិច្ចសន្យា Lionel Messi បើទោះជាសល់កុងត្រាក្នុងដៃមែន ប៉ុន្តរាល់ចប់រដូវកាលម្ដងៗ រូបគេមានសិទ្ធិក្នុងការសម្រេចចិត្តថាចង់ចាកចេញពីក្លឹបនេះ ឬចង់បន្ដលេងទៀត។
ការធ្លាយដំណឹងនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ត្បិតអីកម្រមានកិច្ចសន្យាលើកីឡាករណា មានលក្ខខណ្ឌបែបនេះខ្លាំងណាស់។ ជាមួយគ្នានេះដែរ Pique ខ្សែការពារក្រុម Barcelona ក៏បានបង្ហាញចំណាប់អារម្មណ៍លើរឿងមួយនេះផងដែរថាវាគឺជារឿងសមរម្យហើយសម្រាប់កីឡាករដូច Messi មានសិទ្ធិសម្រេចពីអនាគតរបស់ខ្លួននោះ។
“ខ្ញុំបានដឹងរួចទៅហើយ ថា Messi អាចចាកចេញទៅបានគ្រប់ពេលចប់រដូវកាលនីមួយៗ។ ប៉ុន្តែយើងដឹងច្បាស់ថា Messi ស្រលាញ់ក្លឹបនេះប៉ុនណា ដូច្នេះហើយទើបមិនបានធ្វើឱ្យយើងបារម្ភនោះទេ។ គាត់សក្ដិសមសម្រាប់ការទទួលបានសេចក្ដីទុកចិត្តមួយនេះ”។ អតីតកីឡាករ Man Utd និយាយ៕ប្រភព៖ Dailymail