ប្រធានក្លឹបBarcelona បានបញ្ជាក់ច្បាស់ហើយថាពួកគេនឹងមិនដេញថ្លៃទិញយក Neymar នៅខែមករាខាងមុខនេះនោះទេ ក្រោយពីប្រើគ្រប់វិធីព្យាយាមកាលពីរដូវកាលដោះដូរកន្លងទៅហើយនោះ។
លោក Josep Maria Bartomeu ដែលជាម្ចាស់របស់ក្លឹប Barcelona តែម្ដង បានចេញមកបញ្ជាក់ថាក្រុមការងាររបស់លោកបានព្យាយាមអស់ពីសមត្ថភាពទៅហើយ ដើម្បីទិញយក Neymar កាលពីរដូវកាលដោះដូរកីឡាករកន្លងទៅ។ ការព្យាយាមអស់នេះ នឹងធ្វើឱ្យលោករារែកក្នុងការដាក់តម្លៃខ្លួន ដើម្បីទិញយកម្ដងទៀតនៅខែមករាខាងមុខ ឬរដូវកាលដោះដូរឆ្នាំក្រោយនេះ។
“Neymar នឹងមិនមករួមក្រុមយើងនៅខែមករាទេ ហើយកីឡាករទាំងអស់ក៏មិនអាចសម្រេចចិត្តលើការទិញដូរនេះបានដែរ។ យើងនឹងមិនដាក់ស្នើកីឡាករយើងណាម្នាក់ ដើម្បីយកគេទៀតទេ។ ពីមុនមកយើងមិនដែលយកកីឡាករយើងទៅដោះដូរទេ មានតែ PSG ទេ ដែលតែងតែលើកពីគំនិតនេះ”។ សម្ដីរបស់ប្រធានក្លឹបប្រាប់ទៅ Barca TV៕ប្រភព៖ Dailymail





