Bale ​ស៊ុត​១​គ្រាប់​ចុង​ក្រោយ ​ជួយ​វែល​ឈ្នះ​អាហ្សេបៃហ្សង់ ​២-១​

ក្រុម​ជម្រើស​ជាតិ​វែល ​លេង​ជម្រុះ Euro 2020 ​ជាមួយ​ក្រុម​អាហ្សេបៃហ្សង់ ​កាល​ពី​យប់មិញ​នេះ ​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ឈ្នះ ២-១ ​ដែល Bale ​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ចុង​ក្រោយ។

Paşayev ​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង​នៅ​នាទី​២៦ ​ឱ្យ​ក្រុម​វែល​នាំ​មុខ​មុន​នៅ​តង់​ទី​១។ ចូល​ដល់​តង់​ទី​២​វិញ ​នៅ​នាទី​៥៨ ​Emreli ​ក៏​រក​បាន​គ្រាប់​បាល់​តាម​ស្មើ​វិញ ប៉ុន្តែ​លទ្ធផល​នេះ​មិន​អាច​បញ្ចប់​ត្រឹម​នេះ​ឡើយ។ ​នៅ​ចុង​ម៉ោង​នាទី​៨៤ ​Bale ​ក៏​រក​បាន​គ្រាប់​បាល់​ឱ្យ​វែល​យក​ជ័យជម្នះ​បាន​លើ​ក្រុម​

អាហ្សេបៃហ្សង់ ​ក្នុង​វគ្គ​ជម្រុះ Euro 2020 ​នេះ​។

ជ័យជម្នះ​នេះ ​វែល​នៅ​ស្ថិត​លេខ​៤​ក្នុង​ពូល E ​ដោយ​ឆ្លង​កាត់​៤​ប្រកួត ទើប​ទទួល​បាន​៦​ពិន្ទុ។ ​ក្នុង​ពូល​នេះ ​ក្រុម​លេខ​១​គឺ​ក្រូអាត​ដែល​ឆ្លង​កាត់​៤​ប្រកួត ​មាន​៩​ពិន្ទុ៕

ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT