គ្រូ​ប្រេស៊ីល​ថា ​របួស​ធ្វើ​ឱ្យ Neymar ​មិន​អាច​ឈាន​ដល់​កម្រិត​កំពូល​បាន​

Neymar ​កំពុង​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ​ដើម្បី​ត្រៀម​លេង​មិត្តភាព​ជាមួយ​ក្រុម​កូឡុំប៊ី ​នៅ​ថ្ងៃ​ស្អែក​នេះ វេលា​ម៉ោង​៧:៣០​នាទី​ព្រឹក​។

មុន​ការ​ប្រកួត​នេះ​ដែរ ​លោក Tite ​ដែល​ជា​គ្រូ​បង្វឹក​ផ្ទាល់​របស់​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ​បាន​បញ្ជាក់​ថា​របួស​បាន​ធ្វើ​ឱ្យ Neymar ​បាត់​បង់​ឱកាស​ជា​ច្រើន។ រូបគេ​មិន​អាច​ឈាន​ដល់​កម្រិត​កំពូល​បាន ដោយ​តែ​របួស​ញាំញី​ខ្លាំង​ពេក។ ​បច្ចុប្បន្ន​នេះ ​សមត្ថភាព Neymar ​ត្រូវ​បាន​លោក Tite ​ដាក់​នៅ​លេខ​៣​ប៉ុណ្ណោះ ដោយ​ស្ថិត​នៅ​ក្រោម Messi ​និង Ronaldo ​។

ដោយ​ឡែក​សម្រាប់​ជម្រើស​ជាតិ​ប្រេស៊ីល ​វិញ ​គឺ​ប្រាកដ​ណាស់​ត្រូវ​ការ​កីឡាករ​ដូចជា Neymar ​នេះ ព្រោះ​រូបគេ​ជា​តួ​អង្គ​សំខាន់​ក្នុង​ការ​រក​គ្រាប់​បាល់​ឱ្យ​ជម្រើស​ជាតិ។ ឱ្យ​តែ​មិន​មាន​របួស ​អតីត​កីឡាករ Barcelona ​រូប​នេះ ​នឹង​ក្លាយ​ជា​តួ​អង្គ​មិន​អាច​ខ្វះ​បាន​សម្រាប់​ជម្រើស​ជាតិ​មិន​ខាន៕ប្រភព៖ Foxsportsasia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT