Juventus ​នឹង​ដេញ​ថ្លៃ​យក Neymar ​ម្ដង​រដូវ​កាល​ក្រោយ​

ក្លឹប Juventus ​មាន​គម្រោង​ដេញ​ថ្លៃ​យក Neymar ​ពី​ក្រុម PSG ​នៅ​រដូវ​កាល​ក្រោយ​នេះ ​បន្ទាប់​ពី FC Barcelona ​បរាជ័យ​ក្នុង​ការ​យក​អតីត​កីឡាករ​ខ្លួន​ត្រលប់​ទៅ​វិញ។

ក្នុង​គម្រោង​របស់ Juventus ​នេះ ​រដូវ​កាល​ក្រោយ​ពួកគេ​នឹង​យក Dybala ​ដើម្បី​ជា​នុយ​សម្រាប់​យក Neymar ​។ ដោយ​អាច​នឹង​យក​កីឡាករ​នេះ ​ហើយ​ថែម​លុយ​៩០​លាន​ផោន​ទៀត ​ទៅ​ឱ្យ PSG ​ជា​ថ្នូរ​យក Neymar ​មក​លេង​ជាមួយ Ronaldo ​នៅ​ទឹក​ដី​អ៊ីតាលី។ រដូវ​កាល​ដោះដូរ​កន្លង​ទៅ ​ក្រុម​សេះ​បង្កង់​នេះ ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ម្ដង​មក​ហើយ ប៉ុន្តែ​មិន​ដេញ​ថ្លៃ​អ្វី​ឡើយ ព្រោះ​ពេល​នោះ Barcelona ​ថា​ក្រុម​ចេញ​មុខ​ចេញ​មាត់​ជាង​គេ ក្នុង​ការ​យក​អតីត​កីឡាករ​ខ្លួន​ត្រលប់​ទៅ​វិញ។

តែ​ចុង​ក្រោយ អ្វី​គ្រប់​យ៉ាង​ក៏​មិន​កើត​ឡើង​ដែរ ព្រោះ​តម្លៃ​ខ្លួន​ចរចា​គ្នា​មិន​ត្រូវ។ លទ្ធផល​គឺ Neymar ​នៅ​តែ​ជា​កីឡាករ PSG ​រដូវ​កាល​នេះ ​ហើយ Barcelona ​នឹង​មិន​អាច​យក​បាន​ខ្សែ​ប្រយុទ្ធ​ដែល​ខ្លួន​ត្រូវ​ការ​នោះ​ទេ។ ពួកគេ​អាច​នឹង​ចាប់​ផ្ដើម​ដេញ​ថ្លៃ​ទៀត​នៅ​ខែ​មករា​ឬ​រដូវ​កាល​ក្រោយ ហើយ​ពេល​នេះ Juventus ​ក៏​មាន​វត្តមាន​ដេញ​ថ្លៃ​ដូច​គ្នា៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT