ក្រុមថៃ និងវៀតណាម បានបញ្ចប់លទ្ធផលប្រកួតត្រឹមស្មើគ្នា ០-០ ប៉ុណ្ណោះនាការប្រកួតបើកឆាកជម្រុះ World Cup 2022 កាលពីយប់មិញនេះ។
ការប្រកួតរវាងក្រុមខ្លាំងក្នុងតំបន់អាស៊ានទាំងពីរនេះដែរ ពិតជាស្វិតស្វាញនិងល្អមើលខ្លាំងមែនទែន។ ពួកគេមានឱកាសទៅវិញទៅមក ប៉ុន្តែសំណាងមិនទាន់មានទើបមិនអាចមានគ្រាប់បាល់កើតឡើង។ តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងក្នុងការប្រកួតនេះ គឺមានការទាត់បាល់រហូតដល់បែកផងដែរ នៅវគ្គទី២។
ការផ្ទុះបែកបាល់នេះ គឺដោយសារតែកីឡាករ Phitiwat Sukjitthammakul ទាត់ប៉ះជាមួយបាតស្បែកជើងរបស់កីឡាករ Duy Manh របស់វៀតណាម។ ដោយសារតែកម្លាំងជើងខ្លាំង ទើបបណ្ដាលឱ្យវាបែកតែម្ដង។ ងាកមកមើលលទ្ធផលវិញ ស្មើគ្នានេះមិនអាក្រក់សម្រាប់ក្រុមទាំងពីរឡើយ ត្បិតអីនេះទើបតែប្រកួតទី១ប៉ុណ្ណោះ។ ក្រុមទាំងពីរនេះ ស្ថិតនៅពូល G ជាមួយក្រុមឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង UAE ទៀត៕ប្រភព៖ Zing