លោក Syed Saddiq Abdul Rahman រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡាថ្មីរបស់ម៉ាឡេស៊ី នឹងសរសេរពាក្យប្ដឹងទៅ FIFA រឿងអ្នកគាំទ្រឥណ្ឌូណេស៊ី វាយប្រហារមកលើអ្នកគាំទ្រម៉ាឡេស៊ី។
ការប្រកួតរវាងក្រុមទាំងពីរនៅយប់មិញនេះ គឺក្រុមភ្ញៀវម៉ាឡេស៊ី បានយកឈ្នះលើក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី ក្នុងលទ្ធផល ៣-២ ។ ក្នុងការប្រកួតនោះដែរ ក៏មានការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រប្រទេសទាំងពីរ ដែលត្រូវឱ្យការប្រកួតផ្អាកសិនដែរ អ្នកគាំទ្រម្ចាស់ផ្ទះបានវាយមកលើអ្នកគាំទ្រម៉ាឡេស៊ី ហើយក៏បានធ្វើឱ្យមានអ្នករបួសក្នុងហេតុការណ៍នោះថែមទៀត។
ជម្លោះនេះហើយ បានធ្វើឱ្យលោក Syed រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡាថ្មីរបស់ម៉ាឡេស៊ីមិនពេញចិត្តសម្រាប់ការរៀបចំរបស់ក្រុមឥណ្ឌូណេស៊ីឡើយ។ លោកថានឹងសរសេរលិខិតទៅ FIFA ដើម្បីឱ្យមានវិធានការសម្រាប់ប្រទេសមួយនេះ ដែលបានបង្កជាហិង្សាកើតឡើងអំឡុងពេលប្រកួត៕ប្រភព៖ Foxsportsasia







