Meunier ប្រាប់​ហេតុផល​មិន​ចាកចោល PSG ទោះ​មាន​ក្លឹប​កំពូល​ច្រើន​ចង់​បាន

Thomas Meunier ​បាន​សម្រេច​បន្ត​ឈរ​ជើង​ឲ្យ​ក្លឹប Paris Saint-Germain ត្បិត​កុងត្រា​របស់​គេ​ត្រូវ​បញ្ចប់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ហើយ​បដិសេធ​បណ្តា​ក្លឹប​ឯ​ទៀត​នៅ​តំបន់​អឺរ៉ុប​ពោល​មាន​តាំង​ពី Arsenal និង Man Utd ដែល​តាម​ទម្លាក់​សំណើ​ចង់​នាំ​យក​កីឡាករ​វ័យ ២៧ ឆ្នាំ។

មក​ចូលរួម​ជាមួយ​ក្លឹប​បារាំង​នា​ឆ្នាំ ២០១៦ ខ្សែ​ការពារ​រូប​នេះ​បាន​និយាយ​ប្រាប់ RTBF ថា៖ “ខ្ញុំ​ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប​ជា​ច្រើន ពោល​គឺ​ខ្ញុំ​អាច​ចាកចេញ​ទៅ​បាន ប៉ុន្តែ​គ្រប់​យ៉ាង​មិន​សម្រេច​ទៅ​បាន ក៏​ដោយ​សារ​មិន​អាច​មើល​ឃើញ​ពី​ដំណើរការ​ណា​មួយ​ដែល​សក្តិសម​នឹង​ខ្ញុំ បែប​នេះ​ទើប​ខ្ញុំ​សម្រេច​ឈរ​ជើង​នៅ​ប៉ារីស”។

លោក​បន្ត៖ “ខ្ញុំ​នៅ​សេសសល់​កុងត្រា​ ១ ឆ្នាំ ហើយ​ក៏​រំពឹង​ថា​ការ​បន្ត​កុងត្រា​អាច​ធ្វើ​ទៅ​បាន ស្រប​ពេល​ស្ថានភាព​បច្ចុប្បន្ន​វា​ហាក់​មាន​ភាព​តានតឹង ព្រោះ​ខ្ញុំ​លែង​ជាប់​នៅ​ជម្រើស​ដំបូង​ទៀត​ហើយ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​រាប់​ថា​ជា​កីឡាករ​មាន​ជំនាញ​មួយ​រូប”៕ ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT