យោងតាមដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយចេញពី El Pais បានចុះផ្សាយថាតារាឆ្នើម Lionel Messi គឺទទួលបានសិទ្ធពិសេសមួយ ក្នុងកិច្ចព្រមព្រៀងកុងត្រារបស់ខ្លួនរវាងក្លឹប FC Barcelona ពោលគឺត្រង់ថារូបលោកអាចដើរចេញពីក្លឹបនាទីផ្សារដោះដូរណាមួយបានទាំងអស់ ត្បិតអីកុងត្រាសេសសល់ត្រូវផុតនៅឆ្នាំ ២០២១ ក៏ដោយ។
នារដូវកាល ២០១៩/២០ កីឡាករអាហ្សង់ទីនបានជួបបញ្ហាប្រេះស្រាំដោយសារបញ្ហារបួស និងមិនទាន់បង្ហាញខ្លួនលើទីលានប្រកួតនៅឡើយ សម្រាប់ ៣ ជុំដំបូងនៅ LaLiga។
ជៀសវាងមានការសង្ស័យដល់អនាគតមិនប្រាកដប្រជា ការព្យាករណ៍ទុកភាគច្រើនជឿថាកីឡាករពាក់អាវលេខ ១០ នឹងព្រមព្រៀងបន្តកុងត្រាថ្មីផ្សេងទៀតនៅទឹកដី Camp Nou។ យ៉ាងណាមិញបើលម្អិតដល់លក្ខខណ្ឌពិសេសក្នុងកិច្ចព្រមព្រៀង ប្រភពពី El Pais បានសរសេរថា៖ “យើងចង់បញ្ជាក់ថា Messi អាចដកខ្លួនពីក្លឹបពេលណាមួយក៏បាន មិនថាបញ្ចប់រដូវកាលណាក៏ដោយ ឲ្យតែរូបគេចង់ព្រោះនេះជាការព្រមព្រៀងរវាងភាគីទាំងសងខាង”។
បញ្ជាក់ថានេះក៏មិនខុសពីគន្លងរបស់ Iniesta, Xavi ឬ Puyol ដែលពួកគេសុទ្ធសឹងទទួលបានសិទ្ធពិសេសនេះដូចៗគ្នា៕ ប្រភព៖ BeSoccer


