នាយកគ្រប់គ្រងក្របខ័ណ្ឌ LaLiga គឺលោក Javier Tebas បានបង្ហាញការរំពឹងទុកថាចង់ឃើញវត្តមានរបស់ Cristiano Ronaldo និងអ្នកចាត់ការលោក Jose Mourinho ត្រលប់មកចូលរួមនៅលីគកំពូលអេស្ប៉ាញវិញនៅថ្ងៃខាងមុខ។
ប្រាប់សារព័ត៌មានក្នុងប្រទេសព័រទុយហ្គាល់លោក Tebas មានប្រសាសន៍ថា៖ “ខ្ញុំពិតជាចង់ឃើញ Cristiano Ronaldo ត្រលប់មកវិញ និងចង់ឃើញ Mourinho មកចាត់ការក្លឹបនៅអេស្ប៉ាញម្តងទៀត ដោយគាត់ជាបុគ្គលដ៏សំខាន់ដែលជួយផ្សព្វផ្សាយលីគកំពូលរបស់យើង”។
យ៉ាងណាមិញបើនិយាយដល់អត្តសញ្ញាណប្រចាំលីគ LaLiga លោកពុំបានចុចយកឈ្មោះ Ronaldo ទេ ផ្ទុយទៅវិញថាមានតែ Messi ម្នាក់គត់ ដែលជាកេរដំណែលដ៏សំខាន់៕ ប្រភព៖ BeSoccer