Mourinho បដិសេធ​មិន​ទិញ​យក Van Dijk ​ព្រោះ​ដោយ​សារ​កីឡាករ ២ រូប​នៅ United

Man Utd ហាក់​រង​ភាព​សោកស្តាយ​ជា​ខ្លាំង ជុំវិញ​ឱកាស​ប្រជែង​យក​ខ្សែ​ការពារ Virgil van Dijk ដែល​ត្រូវ​បាន​លោក Jose Mourinho បដិសេធ ត្បិត​ប្រធាន​ក្លឹប​បិសាច​ក្រហម​បាន​បើក​ផ្លូវ​រួច​ទៅ​ហើយ​ក្តី។

យោង​តាម​សារព័ត៌មាន Daily Mail ​បាន​ចុះ​ផ្សាយ​ថា​គ្រា​នោះ​ការ​សម្រេច​ចិត្ត​របស់​លោក Jose Mourinho ក៏​ដោយ​សារ​ការ​មើល​ស្រាល​សមត្ថភាព​របស់ Van Dijk ហើយ សម្លឹង​ឃើញ​ខ្សែ​ការពារ Victor Lindelof និង Eric Bailly របស់​ខ្លួន ថា​អាច​មាន​គុណភាព​គ្រប់គ្រាន់​ក្នុង​ការ​ជួយ​ក្រុម​បាន​ស្រាប់​ទៅ​ហើយ។

លុះ​ក្រោយ​មក​ហង្ស​ក្រហម​ក៏​សម្រេច​ចុះ​ហត្ថលេខា​នាំ​យក Van Dijk លើ​តម្លៃ​ខ្លួន​បំបែក​កំណត់ត្រា។ ជាមួយ​ជោគជ័យ​ដែល Van Dijk បាន​ជួយ​ស្រោចស្រង់​ Liverpool គឺ​ការ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ដែល​ខកខាន​ជាង​មួយ​ទសវត្សរ៍។

ផ្ទុយ​ទៅ​វិញ​សម្រាប់​ការ​ជឿជាក់​របស់​លោក Mourinho មក​ទល់​ពេល​នេះ Lindelof ​អាច​ថា​មិន​ជា​មាន​ភាព​ល្អ​ប្រសើរ​ខ្លាំង​អ្វី​ឡើយ ស្រប​ពេល Bailly បន្ត​ជួប​បញ្ហា​របួស​ឥត​ស្រាកស្រាន្ត​ដែល​បន្សល់​ត្រឹម​ដៅ​បរាជ័យ​ដល់​អ្នកដឹកនាំ​ជំនាន់​ក្រោយ​គឺ​លោក Ole Gunnar Solskjaer តែ​ប៉ុណ្ណោះ៕ ប្រភព៖ Mourinho បដិសេធ​មិន​ទិញ​យក Van Dijk ​ព្រោះ​ដោយ​សារ​កីឡាករ ២ រូប​នៅ United

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT