លីគធំៗទាំងប្រាំក្នុងតំបន់អាស៊ីអាគ្នេយ៍ សុទ្ធតែកីឡាករបរទេសដឹកនាំបញ្ជី Top Scorers នាពេលបច្ចុប្បន្ននេះ

ក្នុងកម្មវិធីប្រកួតរបស់លីគកំពូលនៃប្រទេសទាំងប្រាំ រួមមាន ថៃ វៀតណាម កម្ពុជា មីយ៉ាន់ម៉ា និង ឡាវ កំពុងតែមមាញឹកជាមួយនឹងរដូវកាលថ្មីរបស់ខ្លួន ដែលមានក្រុមជាច្រើនប្រជែងគ្នាគ្រងជើងឯកក្នុងប្រទេសរបស់ពួកគេ។

តួរយ៉ាង បើតាមការដកស្រង់នូវស្ថិតិរបស់ក្រុមការងារ CTS Sport បានកត់សម្គាល់ឃើញថា បញ្ជីកីឡាករស៊ុតចូលទីច្រើនជាងគេនៃលីគកំពូលទាំង ៥ខាងលើនេះ សុទ្ធតែត្រូវបានកីឡាករបរទេស ដឹកនាំក្បាលម៉ាស៊ីនទាំងអស់ ពោលគឺ ភាគតិចនៃកីឡាករក្នុងស្រុកនៅតាមលីគរបស់ពួកគេរកគ្រាប់បាល់ឲ្យក្លិប ។

មកមើលគណនីគ្រាប់បាល់របស់តារាង Top Scorers នាពេលបច្ចុប្បន្នរបស់លីគកំពូលទាំង ៥៖
-លីគកំពូលថៃ៖ កីឡាករ Diogo សញ្ជាតិប្រេស៊ីលរបស់ក្លិប Buriram United ស៊ុតចូលទី ១៧គ្រាប់ ស្មើគ្នាជាមួយនឹងកីឡាករ Heberty សញ្ជាតិប្រេស៊ីលរបស់ក្លិប Muangthong United ត្រឹមសប្តាហ៍ទី ១៩។
-លីគកំពូលវៀតណាម៖ កីឡាករ Oseni Ganiyu សញ្ជាតិនីហ្សេរ៊ីយ៉ា របស់ក្លិប Hanoi FC ស៊ុតចូលទី ១៤គ្រាប់ ត្រឹមសប្តាហ៍ទី ១៤ ។
-លីគកំពូលកម្ពុជា៖ កីឡាករ Privat Mbarga សញ្ជាតិនីហ្សេរីយ់ា របស់ក្លិបអាស៊ីអឺរ៉ុប ស៊ុតចូលទី ១៥គ្រាប់ ត្រឹមសប្តាហ៍ទី ១០ ។
-លីគកំពូលមីយ៉ាន់ម៉ា៖ កីឡាករ Sylla Sekou សញ្ជាតិហ្គីណេ របស់ក្លិប Yangon United ស៊ុតចូលទី ១២គ្រាប់ ត្រឹមសប្តាហ៍ទី ១៦ ។
-លីគកំពូលឡាវ៖ កីឡាករ Kazuo Homma សញ្ជាតិជប៉ុន របស់ក្លិប Lao Toyota ស៊ុតចូលទី ១៧គ្រាប់ ត្រឹមសប្តាហ៍ទី ១០ ។

មិនត្រឹមតែប៉ុណ្ណោះ បើតាមបញ្ជីចុះឈ្មោះកីឡាករក្នុងលីគកំពូលថៃ ក្លិបទាំង ១៨ មានកីឡាករបរទេសរុប ៨៣រូប ក្នុងនោះមកពីប្រេស៊ីលច្រើនជាងគេ ពោលគឺ ២៤រូប ។

អំឡុងពេលដែលក្រុមជម្រើសជាតិនៃប្រទេសទាំង ៥ ខាងលើ ត្រូវចូលរួមរួមប្រកួតពានរង្វាន់បាល់ទាត់ក្នុងតំបន់ AFF Suzuki Cup 2018 កត្តានេះនឹងជះឥទ្ធិពលដល់កីឡាករក្នុងស្រុក ជាពិសេសខ្សែប្រយុទ្ធដែលមានតិច ក៏ដូចជាពុំសូវមានឱកាសបង្ហាញខ្លួនផងដែរនោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT