Arsenal ​ចាប់​ចិត្ត​លើ​ប្រុស​ម៉ៅ​មួយ​រូប តែ Real Madrid ​បដិសេធ​មិន​លក់​ចេញ

ក្លឹប Arsenal ត្រូវ​បាន​គេ​រាយការណ៍​ថា​ធ្លាប់​ចាប់​អារម្មណ៍​ចង់​ទិញ​យក​ខ្សែ​ប្រយុទ្ធ Vinicius Junior របស់​ក្លឹប Real Madrid ប៉ុន្តែ​ពុំ​ទទួល​ជោគជ័យ​លើ​ការ​ចរចា ពោល​គឺ​ស្តេច​ស​បាន​បដិសេធ​ច្រាន​ចោល​ទាំង​មិន​ស្ទាក់ស្ទើរ។

តាម​សារព័ត៌មាន UOL ​បាន​ឲ្យ​ដឹង​ថា​អ្នកចាត់ការ​ផ្នែក​បច្ចេកទេស​ទើប​ឡើង​កាន់​តំណែង​ថ្មី​របស់​កាំភ្លើង​ធំ​គឺ​លោក Edu ​បាន​និយាយ​ចរចា​ជាមួយ​ខាង​ភាគី​ Los Blancos ​ដើម្បី​បញ្ចុះបញ្ចូល​ក្នុង​ការ​នាំ​យក​យុវជន​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ។

ផ្ទុយ​ទៅ​វិញ​អ្នកចាត់ការ​លោក​ Zinedine Zidane ​បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ ដោយ​មិន​ព្រម​ប្រគល់​ចេញ​កីឡាករ​វ័យ ១៩ ឆ្នាំ​រូប​នេះ​ដាច់​ខាត ព្រោះ​ព្យាករណ៍​ថា​អាច​មាន​តម្លៃ​ខ្ពស់​ទៅ​ថ្ងៃ​អនាគត។

បញ្ជាក់​ថា Vinicius កាល​ពី​រដូវ​កាល​ចាស់ ​បង្ហាញ​ខ្លួន​បាន ៣៦ ប្រកួត រក​បាន ១៣ គ្រាប់​ក្រោយ​ចាកចេញ​ពី Flamengo៕ ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT