Bale សម្រេច​ឲ្យ​អវត្តមាន​មួយ​ប្រកួត ក្រោយ​ទទួល​កាត​ក្រហម​នៅ​សប្តាហ៍​មុន

Gareth Bale ដែល​ទទួល​បាន​ការ​ពិន័យ​កាត​លឿង​ពីរ​ស្មើ​នឹង​កាត​ក្រហម​នៅ​ឯ​ប្រកួត​ជុំ​ទី ៣ ទល់​ក្លឹប Villarreal ​ត្រូវ​សម្រេច​ឲ្យ​អវត្តមាន​មួយ​ប្រកួត​នៅ​ជុំ​បន្ទាប់​នេះ។

ត្បិត​មាន​ការ​តវ៉ា​ពី​ក្លឹប Real Madrid ទៅ​កាន់​ក្របខ័ណ្ឌ LaLiga ក៏​ដោយ​ក្តី ប៉ុន្តែ​ជា​លទ្ធផល​នៅ​តែ​សម្រេច​ឲ្យ​កីឡាករ​វែល​ត្រូវ​ខកខាន​ការ​ប្រកួត​ទល់ Levante ដដែល។

​បញ្ជាក់​ថា​កាល​ពី​ប្រកួត​កន្លង​ទៅ Bale ​រក​បាន​ពីរ​គ្រាប់​ម្នាក់​ឯង ជួយ​ឲ្យ​ក្លឹប​រក្សា ១ ពិន្ទុ​ ប៉ុន្តែ​សោកស្តាយ​ដែល​ពិន័យ​កាត​លឿង​លើក​ទី​ពីរ​នៅ​នាទី ៩០+៤ ក្រោយ​ប៉ះ​ទង្គិច​ជាមួយ​កីឡាករ​របស់​ក្រុម​ម្ចាស់​ផ្ទះ៕ ប្រភព៖ AF

  • Bale សម្រេច​ឲ្យ​អវត្តមាន​មួយ​ប្រកួត ក្រោយ​ទទួល​កាត​ក្រហម​នៅ​សប្តាហ៍​មុន