កីឡាករ Barcelona ​ម្នាក់​ថា ​រឿង​ Neymar ​ចប់ ​កីឡាករ​ស្រួល​លេង​ឡើង​វិញ​ហើយ​

ខ្សែ​ការពារ ​Clement Lenglet ​របស់​ក្រុម Barcelona ​ថា​ក្រុម​ទាំង​មូល​នឹង​ប្រមូល​អារម្មណ៍​លេង​បាន​ល្អ​វិញ ​ក្រោយ​ពី​រឿង​ការ​ផ្ទេរ Neymar ​បាន​បញ្ចប់​ទៅ។

ក្រុម Barcelona ​មាន​ទំនាក់ទំនង​ខ្លាំង​ក្នុង​ការ​ទិញ​យក Neymar ​ត្រលប់​មក​វិញ ​ដោយ​មាន​ដំណឹង​ប្រើប្រាស់​គ្រប់​ជម្រើស។ កត្តា​នេះ​បាន​ធ្វើ​ឱ្យ​សមាជិក​ក្នុង​ក្រុម ​មិន​ពេញ​ចិត្ត​ភាគ​ច្រើន ​ហើយ​ចុង​បញ្ចប់​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​គឺ​ទិញ​មិន​បាន​ថែម​ទៀត​នោះ ​បាន​ធ្វើ​ឱ្យ​កីឡាករ Lenglet ​ពេញ​ចិត្ត​ទៅ​វិញ។

ខ្សែ​ការពារ​កណ្ដាល​នេះ បាន​និយាយ​ដូច្នេះ​ថា​៖ “Neymar? មាន​រឿង​ចចាមអារ៉ាម​ជា​ច្រើន​ពី​ការ​ដោះដូរ​នេះ។ វា​ជា​ពេល​មមាញឹក​ណាស់​សម្រាប់​ក្លឹប​យើង។ តែ​ចុង​ក្រោយ​វា​ចប់​ហើយ ​ឥឡូវ​នេះ​យើង​អាច​ងាយ​ស្រួល​បន្តិច​ក្នុង​ការ​ធ្វើ​ការ​បន្ដ​ទៀត​សម្រាប់​ក្រុម”។

រឿង Neymar នេះ ​មាន​សមាជិក​មួយ​ចំនួន​មិន​ពេញ​ចិត្ត​វត្តមាន​របស់​គេ​ត្រលប់​មក​វិញ​ទេ ប៉ុន្តែ​ក៏​មាន​មួយ​ចំនួន​ទៀត​ចង់​ឱ្យ​ក្រុម​ទិញ​យក​មក​វិញ​ដែរ។ កីឡាករ​ដែល​ចង់​បាន Neymar ​មក​វិញ ​មាន​ដូចជា Messi , Suarez ​និង Pique ​ជា​ដើម៕ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT