អ្នកចាំទី Alisson របស់ក្រុម Liverpool បានបញ្ជាក់ថាតំណែងអ្នកចាំទីគឺពិបាកក្នុងការឈ្នះពានរង្វាន់កីឡាករល្អ Ballon d’Or ខ្លាំងណាស់ មិនដូចខ្សែប្រយុទ្ធនោះទេ។
កីឡាករវ័យ២៦ឆ្នាំគឺជាផ្នែកមួយសំខាន់ជួយក្រុម Liverpool លើកពានរង្វាន់ UEFA Champions League ក្នុងរដូវកាលដំបូងរបស់ខ្លួន ហើយក៏បានជួយក្រុមជម្រើសជាតិប្រេស៊ីលលើកពានរង្វាន់ Copa America ថែមទៀត។ សមិទ្ធផលនេះ អាចថាធំធេងខ្លាំងសម្រាប់ Alisson ដើម្បីប្រជែងជាមួយកីឡាករដទៃទៀត ដើម្បីឈ្នះពានរង្វាន់ Ballon d’Or ហើយ។

យ៉ាងណាមិញ សាមីខ្លួនបានបង្ហាញចំណាប់អារម្មណ៍សម្រាប់ពានរង្វាន់ខាងលើនេះថា៖ “ខ្ញុំដឹងថាមិនងាយស្រួលនោះទេ សម្រាប់អ្នកចាំទីដែលអាចឈ្នះពានរង្វាន់នេះ។ ប៉ុន្តែខ្ញុំតែងតែរក្សាភាពស្ងប់ស្ងាត់ ហើយនេះគឺខ្ញុំចង់ធ្វើឱ្យល្អបន្ថែមទៀតលើការងាររបស់ខ្ញុំបច្ចុប្បន្ននេះ”៕ប្រភព៖ Marca