Lloris ​ថា Spurs មិន​អាច​ឈ្នះ​ពាន​ Premier League ​បាន​ឡើយ​

អ្នក​ចាំ​ទី ​Hugo Lloris ​បាន​បញ្ជាក់​ថា​ក្រុម Spurs ​នឹង​មិន​អាច​ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស Premier League ​បាន​ឡើយ​នៅ​រដូវ​កាល​នេះ ព្រោះ​ពួកគេ​បាត់​បង់​អ្វី​យ៉ាង​សំខាន់​ក្នុង​ក្រុម​។

Spurs ​ចាប់​ផ្ដើម​រដូវ​កាល​នេះ ដោយ​ស្មើ​ក្រុម Man City , Arsenal ​ហើយ​ចាញ់​ក្រុម Newcastle United ​និង​ឈ្នះ​ក្រុម Aston Villa ​បច្ចុប្បន្ន​ឈរ​នៅ​លេខ​៩​ក្នុង​តារាង​ឆ្លង​កាត់​៤​ប្រកួត​នេះ។ អំឡុង​ពេល​ឈប់​សម្រាក​សម្រាប់​ការ​ប្រកួត​ជម្រើស​ជាតិ​នេះ ​ពួកគេ​បាន​សម្រុក​ហ្វឹកហាត់​ជា​ខ្លាំង​ឡើង​វិញ ដើម្បី​សង្ឃឹម​ថា​ចូល​លេង​លីគ​វិញ ​នឹង​អាច​ល្អ​ប្រសើរ​ជាង​កាល​ពី​ចាប់​ផ្ដើម​រដូវ​កាល​។

ជាមួយ​គ្នា​នេះ​ដែឬ Lloris ​អ្នក​ចាំទី​ក្រុម Spurs ​បាន​និយាយ​ពី​រដូវ​កាល​នេះ​ដែរ​ថា​៖ “Liverpool ​និង Man City ​គឺ​ជា​ក្រុម​ដែល​មាន​បទ​ពិសោធ ​ហើយ​ពួកគេ​ពិត​ជា​មាន​ភាព​ប្រកួត​ប្រជែង​ខ្ពស់។ ខ្ញុំ​គិត​ថា​ពេល​នេះ ​ក្រុម​របស់​យើង​កំពុង​បាត់​បង់​អ្វី​ម្យ៉ាង។ យើង​នឹង​ឃើញ​វា​នៅ​ពេល​ខាង​មុខ ​ពី​ព្រោះ​គ្រប់​យ៉ាង​ក្នុង​វិស័យ​បាល់ទាត់​ប្រែប្រួល​លឿន​ណាស់”៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT