ឪពុករបស់ Neymar នៅតែទាក់ទងជាមួយក្រុម Real Madrid ដើម្បីឱ្យក្លឹបយក្សអេស្ប៉ាញនេះ ជួយនាំកូនប្រុសរបស់ខ្លួនចាកចេញពីបារាំងនៅរដូវកាលដោះដូរខែមករាខាងមុខ។
ទីផ្សារដោះដូរកីឡាករកន្លងទៅ ក្រុម Real Madrid មិនបានដេញថ្លៃអ្វីឡើយសម្រាប់កីឡាករ Neymar ដោយសារតែក្រុម Barcelona បានចេញមុខខ្លាំងដើម្បីនាំយកអតីតកីឡាកររបស់ខ្លួនត្រលប់ទៅវិញ។ តែចុងក្រោយ ការផ្ទេរណាមួយមិនអាចកើតមានឡើងបានទេ ព្រោះក្លឹបទាំងពីរមិនអាចយល់ស្របគ្នាជាមួយតម្លៃផ្ទេរបាន។
ជាមួយការមិនត្រូវគ្នារឿងលុយកាកនេះដែរ ឪពុករបស់ Neymar ក៏បានមើលឃើញក្លឹប Real Madrid វិញ ដែលមានទំនាក់ទំនងល្អជាមួយក្រុម PSG ។ លោកនៅតែទាក់ទងក្លឹបយក្សអេស្ប៉ាញនេះ ដើម្បីស្វែងរកផ្លូវមួយ អាចឱ្យកូនប្រុសខ្លួនចាកចេញពីបារាំងបានត្រឹមខែមករាឬរដូវកាលដោះដូរកីឡាករឆ្នាំនេះ រូបគេលែងមានចិត្តចង់លេងនៅលីគ Ligue1 ទៀតហើយ៕ប្រភព៖ Marcaក្រោយ ព្រោះបច្ចុប្បន្ន





