Aaron Wan-Bissaka ខ្សែការពារឆ្នើមម្នាក់របស់អង់គ្លេស បានរងរបួសអំឡុងពេលហ្វឹកហាត់ ដែលតម្រូវឱ្យរូបគេត្រូវចាកចេញពីក្រុមជម្រើសជាតិហើយ។
អង់គ្លេស កំពុងហ្វឹកហាត់ត្រៀមជម្រុះ Euro2020 ជាមួយក្រុមប៊ុលហ្គារី និងកូសូវ៉ូ។ ក្នុងជំរំហ្វឹកហាត់នេះដែរ ក្រុមជម្រើសជាតិអង់គ្លេស បានចេញសេចក្ដីប្រកាសមួយថាខ្សែការពារ Bissaka នឹងមិនអាចចូលលេង ក៏ដូចជាជួយក្រុមបាននោះទេ ដោយសារតែរូបគេមានបញ្ហារបួសទៅហើយ ត្រូវដកចេញពីបញ្ជីឈ្មោះជម្រើសជាតិ។ បើទោះជាត្រូវដកចេញមែន ប៉ុន្តែក្រុមអង់គ្លេសក៏នឹងមិនកោះហៅកីឡាករដទៃទៀត ដើម្បីមករួមក្រុមនោះដែរ។
ពោលគឺលោក Southgate នឹងប្រើប្រាស់កីឡាករ Trent Alexander-Arnold និង Kieran Trippier តែម្ដង មិនត្រូវការខ្សែការពារណាមកទៀតឡើយ៕ប្រភព៖ Bbc




