ទីផ្សារ​ដោះដូរ​កីឡាករ​ក្នុង​លីគ​ទាំង​៥​នៅ​អឺរ៉ុប ​ចំណាយ​អស់​៥​ពាន់​លាន​ផោន​

លីគ​ទាំង​៥​ក្នុង​ទ្វីប​អឺរ៉ុប ​បាន​ចំណាយ​សរុប​ដល់​ទៅ​៥​ពាន់​លាន​ផោន​ឯ​ណោះ ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​កន្លង​ទៅ​នេះ​។

ក្នុង​លីគ​អង់គ្លេស Premier League ​បាន​ចំណាយ​ប្រាក់​១,៤១​ពាន់​លាន​ផោន ​ស្រប​ពេល​លីគ​របស់​អេស្ប៉ាញ​វិញ ចំណាយ​អស់​១,២៤​ពាន់​លាន​ផោន ​ដែល​ជា​ចំនួន​កើន​២​ដង​បើ​ធៀប​នឹង​ឆ្នាំ​២០១៧។ ​ដោយ​ឡែក​នៅ​អ៊ីតាលី អាល្លឺម៉ង់ ​និង​បារាំង ​ក៏​មាន​ខ្ទង់​ចំណាយ​ច្រើន​ផង​ដែរ។ ដោយ​ Serie A ​បាន​ចំណាយ​ដល់​ទៅ​១,០៦​ពាន់​លាន​ផោន​ដែរ។ Bundesliga ​ចាយ​អស់​៦៧០​លាន​ផោន ​និង​ចុង​ក្រោយ Ligue 1 ​ចំណាយ​អស់​៦០៥​លាន​ផោន។

​ក្នុង​នោះ ​កីឡាករ​ថ្លៃ​ជាង​គេ​ដែល​ទិញ​ចូល​នៅ​អង់គ្លេស​គឺ ​Harry Maguire ​របស់ Man Utd ​តម្លៃ​៨០​លាន​ផោន ​នៅ La Liga ​កីឡាករ​ថ្លៃ​ជាង​គេ​ Joao Felix ​របស់ Atletico Madrid ​តម្លៃ​១១៣​លាន​ផោន។ ​នៅ​លីគ Serie A ​កីឡាករ​ថ្លៃ​ជាង​គេ​គឺ Lukaku ​របស់ Inter Milan ​តម្លៃ​៧៤​លាន​ផោន ​នៅ Bundesliga ​កីឡាករ​ថ្លៃ​ជាង​គេ Lucas Hernandes ​របស់ Bayern Munich ​៦៨​លាន​ផោន ​និង Ligue1 ​កីឡាករ​ថ្លៃ​ជាង​គេ​ Wissam Ben Yedder ​របស់ Monaco ​តម្លៃ​៣៦​លាន​ផោន៕ប្រភព៖ Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT