Ronaldo ​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​របស់​ព័រទុយហ្គាល់​ជា​លើក​ទី​១០​

ខ្សែ​ប្រយុទ្ធ Critiano Ronaldo ​បាន​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​របស់​ប្រទេស​ព័រទុយហ្គាល់​ជា​លើក​ទី​១០​ហើយ​កាល​ពី​យប់មិញ​នេះ ​ក្រោយ​ពី​ឈ្នះ​មិត្ត​រួម​ក្រុម ​Joao Felix ​និង​ Bernardo Silva។

កីឡាករ​វ័យ​៣៤​ឆ្នាំ​ខាង​លើ​នេះ​ចាប់​ផ្ដើម​ចូល​ខ្លួន​ប្រជែង​ពាន​រង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ប្រទេស​ព័រទុយហ្គាល់​នៅ​ឆ្នាំ ២០០៧ ​ហើយ​ក៏​ចាប់​ផ្ដើម​លេចធ្លោ​តាំង​ពី​គ្រា​នោះ​មក។ មាន​តែ​២​ឆ្នាំ​ប៉ុណ្ណោះ ដែល​រូបគេ​មិន​បាន​ឈ្នះ​ពាន​កីឡាករ​ល្អ គឺ​ឆ្នាំ​២០១០ ​ដែល​បាន​ទៅ​លើ Simao ​និង​២០១៤ ​បាន​ទោ​លើ Pepe ​។

សម្រាប់​ឆ្នាំ​២០១៩​នេះ ​ការ​ជួយ​ក្រុម Juventus ​ឈ្នះ​ពាន Serie A ​និង​ជួយ​ក្រុម​ព័រទុយហ្គាល់​លើក​ពាន UEFA Nations League ​គឺ​គ្រប់​គ្រាន់​ល្មម​សម្រាប់​ជួយ Ronaldo ​បន្ដ​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ល្អ​ប្រចាំ​ប្រទេស​នេះ ​ដោយ​វ៉ា​ដាច់ Joao Felix ​និង Bernardo Silva ​បាន៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT