ខ្សែប្រយុទ្ធ Lionel Messi បានប្រាប់ទៅប្រធានក្លឹប Barcelona ថា Ansu Fati និង Carles Perez គឺជាកម្លាំងស្នូលសម្រាប់ក្រុមទៅថ្ងៃអនាគត។
យុវជន២នាក់ខាងលើនេះ ទើបមានឱកាសបានបង្ហាញសមត្ថភាពនៅរដូវកាលនេះទេ ជាពិសេសគឺ Fati តែម្ដង ដែលកំពុងឡើងជើងនិងគួរឱ្យចាប់អារម្មណ៍បំផុត។ យុវជនរូបនេះ ទើបតែរកគ្រាប់បាល់បានឱ្យ Barcelona នឹងជាប់ជាកីឡាករក្មេងបំផុតបានបង្ហាញខ្លួន រកគ្រាប់បាល់បានឱ្យក្លឹបក្នុងប្រវត្តិសាស្ត្រ។ ការធ្វើបានយ៉ាងល្អនេះដែរ ក៏ធ្វើឱ្យ Messi ដែលខកខានចូលប្រកួត៣ប្រកួតមកហើយនោះ សប្បាយចិត្តនិងសរសើរលើថ្នាលយុវជននេះ មិនដាច់ពីមាត់នោះទេ។
Lionel Messi បាននិយាយដូច្នេះថា៖ “Ansu Fati និង Carles Perez ជាអនាគតរបស់ Barcelona ។ គ្រូបង្វឹកនឹងថ្នាក់ដឹកនាំត្រូវតែជឿជាក់លើសមត្ថភាពរបស់ពួកគេ ពួកគេនឹងជាកម្លាំងស្នូលរបស់ក្រុមទៅថ្ងៃអនាគត”៕ប្រភព៖ Dailymail