Icardi ​និង Navas ​ចូល​ជា​សមាជិក​ក្រុម PSG ​រដូវ​កាល​នេះ​

​ខ្សែ​ប្រយុទ្ធ Icardi ​និង​អ្នកចាំទី Keylor Navas ​បាន​ផ្ទេរ​ទៅ​លេង​នៅ​ក្រប​ខណ្ឌ​លីគ​កំពូល​បារាំង​ជា​ផ្លូវការ​ហើយ ​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ។

Icardi ​ត្រូវ​បាន​ក្លឹប PSG ​ខ្ចី​ជើង​ពី​ក្រុម Inter Milan ​ក្រោយ​ពី​រូបគេ​មាន​បញ្ហា​ជាមួយ​ក្លឹប​ចាស់​នេះ​ខ្លាំង រហូត​ដល់​អស់​ឱកាស​ក្នុង​ការ​បង្ហាញ​សមត្ថភាព។ ​ជាមួយ​កុងត្រា​១​ឆ្នាំ​នេះ​ដែរ ក្លឹប PSG ​ក៏​នឹង​ទិញ​យក​ដាច់​តែ​ម្ដង​ផង​ដែរ ប្រសិន​បើ​រូបគេ​លេង​ល្អ​ជួយ​ក្រុម​បាន​ច្រើន។

ដោយ​ឡែក Navas ​វិញ គឺ​ក្រុម PSG ​ទិញ​យក​មក​ដាច់​តែ​ម្ដង។ Navas ​ជា​អ្នក​ចាំ​ទី​ជួយ​ក្រុម Real Madrid ​ឈ្នះ​ពាន UEFA Champions League ​ដល់​ទៅ​៤​ដង​ឯ​ណោះ ប៉ុន្តែ​រូបគេ​ធ្លាក់​ទៅ​ជា​អ្នក​ចាំទី​ដៃ​ទី​២​កាល​ពី​រដូវ​កាល​មុន។ ដូច្នេះ​ហើយ​ទើប​សម្រេច​ចិត្ត​ចាកចេញ​ដើម្បី​ទៅ​រក​ទ្រនំ​ថ្មី​តែ​ម្ដង៕ប្រភព៖ dailymail