Honda មកបង្ហាត់ផ្ទាល់ម្សិលមិញ ខណៈបញ្ជីឈ្មោះចុងក្រោយអាចចេញថ្ងៃនេះ

អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda បានមកដឹកនាំបង្ហាត់សមាជិកនៅពហុកីឡដ្ឋានជាតិដោយផ្ទាល់តាំងពីម្សិលមិញ ខណៈដែលប្រភពជិតស្នឹទ្ធិទម្លាយថា បេក្ខភាព២៣នាក់ចុងក្រោយអាចនឹងបង្ហាញនៅថ្ងៃនេះ ដើម្បីត្រៀមទទួលភ្ញៀវហុងកុងនាថ្ងៃទី០៥ ខែកញ្ញាខាងមុខ ក្នុងវគ្គជម្រុះ World Cup ជុំទី២។

ក្រុមការងារគ្រូបង្វឹក កំពុងស្ថិតនៅលើសម្រេចចិត្តដ៏តានតឹង ត្បិតបានកោះហៅកីឡាករច្រើនមកចម្រាញ់ ពិសេសគឺយុវជនដើម្បីត្រៀមព្រឹត្តិការណ៍ស៊ីហ្គេមនាចុងឆ្នាំនេះផង។

ខាងក្រោមនេះ ជាទិដ្ឋភាពនៃការហ្វឹកហាត់៖

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT