Ronaldo ត្រូវ​ការ​ប៉ុន្មាន​គ្រាប់ ដើម្បី​គ្រោង​ស្តេច​រក​គ្រាប់​បាល់​នៅ​ជម្រើស​ជាតិ?

Cristiano Ronaldo ក្រៅ​ពី​ភាព​ជោគជ័យ​នៅ​ការ​លេង​ឲ្យ​ក្លឹប​កំពូលៗ​នៅ​តំបន់​អឺរ៉ុប ទៀត​សោត​បុរស​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ក៏​នៅ​សេសសល់​កំណត់ត្រា​ដែល​ត្រូវ​បំបែក​មុន​លោក​ប្រកាស​ចូល​និវត្តន៍​ផង​ដែរ។

ក្នុង​នោះ​គឺ​ទាក់ទិន​នឹង​ការ​រក​គ្រាប់​បាល់​ដើម្បី​ឈរ​ឈ្មោះ​ជា​កីឡាករ​ក្នុង​ប្រវត្តិសាស្រ្ត​ដែល​អាច​ស៊ុត​បាល់​ឲ្យ​ជម្រើស​ជាតិ​ច្រើន​បំផុត។ សព្វថ្ងៃ CR7 មាន ៨៨ គ្រាប់​ហើយ តើ​លោក​ត្រូវ​ការ​ប៉ុន្មាន​គ្រាប់​ទៀត?

ចម្លើយ​គឺ​ត្រូវ​ការ​ ២២ គ្រាប់​សរុប​ដើម្បី​យក​ឈ្នះ​លើ​កំណត់ត្រា​របស់​កីឡាករ Ali Daei ដែល​ជា​កីឡាករ​ចូល​និវត្តន៍​របស់​អ៊ីរ៉ង់។ បុរស​ម្នាក់​នេះ​រក​បាន ១០៩ គ្រាប់​មុន​ព្យួរស្បើកជើង​របស់​ខ្លួន។

បញ្ជាក់​ដែរ​ថា​ Ronaldo មាន​វ័យ ៣៤ ឆ្នាំ​ទៅ​ហើយ ដោយ​ឡែក​សម្រាប់​គ្រាប់​បាល់ ២២ លើក​ចុង​ក្រោយ​របស់​លោក​បាន​ចាយ​ពេល ៣ ឆ្នាំ​ប្រហែល ២៣ ប្រកួត​នា​ពេល​កន្លង​មក ចុះ​គ្រាប់​បន្ទាប់​ត្រូវ​ការ​ពេល​យូរ​ប៉ុណ្ណា?

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT