Simeone ៖ AT Madrid ​ចង់​បន្ដ​ឈ្នះ ឈ្នះ ​និង​ឈ្នះ​រហូត​

លោក Simeone ​អ្នក​ចាត់ការ​ក្រុម Atletico Madrid ​បាន​បញ្ជាក់​ថា​ក្រុម​របស់​លោក​គឺ​​ចង់​ឈ្នះ​ជាប់​រហូត​តែ​ម្ដង​នា​រដូវ​កាល​នេះ ​មិន​ចង់​ស្គាល់​ឡើយ​ពាក្យ​បរាជ័យ។

AT Madrid ​បាន​បន្ដ​ឈ្នះ​ប្រកួត​ទី​៣​របស់​ខ្លួន ដោយ​យក​ឈ្នះ​លើ​ក្រុម Eibar ​ក្នុង​លទ្ធផល ៣-២ ​នៅ​យប់មិញ​នេះ។ បាន​ទទួល​បាន​៩​ពិន្ទុ​ពេញ​ពី​ការ​ប្រកួត​បើក​ឆាក​៣​ប្រកួត​នេះ ​ធ្វើ​ឱ្យ​លោក Simeone ​ពេញ​ចិត្ត​នឹង​កូន​ក្រុម​របស់​ខ្លួន​មែនទែន ​ហើយ​ចង់​ឱ្យ​ពួកគេ​បន្ដ​ការ​ឈ្នះ​នេះ​ត​ទៅ​ទៀត។

“​មាន​កីឡាករ​ថ្មី​មក​ចូល​រួម​ជាមួយ​យើង​ជា​ច្រើន ​ហើយ​យើង​កំពុង​កសាង​ក្រុម​ថ្មី​មួយ​ឡើង​វិញ។ យើង​ចង់​ឈ្នះ ឈ្នះ ​ហើយ​បន្ដ​ឈ្នះ​រហូត។ ពេល​អ្នក​ឈ្នះ ​៣-២ ​អ្នក​បាន​បង្កើត​កំហុស​ទៅ​ហើយ។ យើង​ដំបូង​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ត្រូវ​សម្រាក​ឱ្យ​គ្រប់​គ្រាន់ ដើម្បី​ត្រៀម​ខាង​មុខ​ទៀត។ យើង​នឹង​ផ្លាស់​ប្ដូរ ប្រព័ន្ធ​ការពារ​របស់​យើង ដើម្បី​ឡើង​ទៅ​ជួយ​នៅ​តំបន់​ប្រយុទ្ធ​បន្ថែម​ទៀត”។ សម្ដី​អ្នក​ចាត់ការ​សញ្ជាតិ​អាហ្សង់ទីន៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT