ខ្សែប្រយុទ្ធ Romelu Lukaku ត្រូវបានអ្នកគាំទ្រក្រុម Cagliari មើលងាយរើសអើង ដោយដៀលសុទ្ធតែកីឡាករច្រមុះស្វាថែមទៀតក្នុងការប្រកួតយប់មិញនេះ។
ក្នុងការប្រកួតលីគកំពូលអ៊ីតាលីយប់មិញនេះ ក្រុម Inter Milan បានយកឈ្នះលើក្រុម Cagliari ក្នុងលទ្ធផល ២-១ ។ ដោយគ្រាប់បាល់ជ័យជម្នះរបស់ Inter គឺខ្សែប្រយុទ្ធ Lukaku ជាអ្នកសម្រេចទី ដោយបាល់ពិន័យ១១ម៉ែត្រនៅនាទី៧២។ ក្នុងការប្រកួតនេះដែរ គេឃើញមានអ្នកគាំទ្រក្រុម Cagliari បានបង្ហាញការរើសអើងមកលើកីឡាករបែលហ្សិកជាខ្លាំង។
ពួកគេបានស្រែកហៅ Lukaku ថាជាមនុស្សស្បែកខ្មៅអាក្រក់ និងច្រមុះដូចជាសត្វផ្សារថែមទៀត។ ការរើសអើងនេះ តែងតែកើតមានឡើងជាញឹកញាប់ក្នុងលីគរបស់អ៊ីតាលី។ ជាក់ស្ដែងលើកមុនគឺកីឡាករ Kean របស់ក្រុម Juventus ត្រូវបានអ្នកគាំទ្រក្រុមនេះមើលងាយដូចទៅនឹង Lukaku នេះដែរ៕ប្រភព៖ Dailymail