Neymar ​ប្រាប់ PSG ​លែង​ចង់​ទៅ Barcelona ​ហើយ​

កីឡាករ Neymar ​កំពុង​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ចរចា​រវាង​ក្លឹប PSG ​និង Barcelona ​ឡើយ ព្រោះ​ប៉ុន្មាន​ថ្ងៃ​មក​ហើយ​មិន​មាន​លទ្ធផល​អ្វី​ចេញ​មក​សោះ​ឡើយ។ដោយសារ​តែ​រញ៉េរញ៉ៃ​ពេក​នេះ​ហើយ ​ពេល​នេះ​ប្រភព​នៅ​បារាំង​បាន​បញ្ជាក់​ថា​កីឡាករ​ប្រេស៊ីល​នេះ ​បាន​ប្រាប់​ទៅ​ក្រុម PSG ​វិញ​ហើយ​ថា​រូបគេ​ចង់​នៅ​បន្ដ​ទៀត លែង​ចង់​ចាកចេញ​ទៅ​ក្លឹប Barcelona ​ទៀត​ហើយ​។ ​ប្រភព​បន្ដ​ទៀត​ថា Neymar ​បាន​ប្រាប់​ទៅ​ក្រុម​គ្រួសារ​គេ​ថា​នឹង​បន្ដ​លេង​នៅ​បារាំង​ទៀត ​ហើយ​មិន​ចាំ​បាច់​រក​ផ្ទះ​នៅ​អេស្ប៉ាញ​នោះ​ទេ។

Neymar ​ខកខាន​លេង​ឱ្យ​ក្រុម PSG ​ប៉ុន្មាន​ប្រកួត​មក​ហើយ​ក្នុង​រដូវ​កាល​ថ្មី​នេះ ​ហើយ​រូបគេ​រំពឹង​ថា​ប្រសិន​បើ​មិន​អាច​ផ្ទេរ​ទៅ​លេង​នៅ Barcelona ​បាន​វិញ​ទេ ​នឹង​ចូល​លេង​ឱ្យ​ក្រុម​វិញ​ហើយ។ បច្ចុប្បន្ន​ទោះ​មិន​ចូល​លេង​ក្ដី ប៉ុន្តែ​រូបគេ​បាន​ហ្វឹកហាត់​យ៉ាង​ដិតដល់​ជាមួយ​សមាជិក​ក្រុម​ដទៃ​ទៀត៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT