នៅ​សល់​លុយ​១៥០​លាន​អឺរ៉ូ Zidane ​ថា​គ្រប់​យ៉ាង​អាច​កើត​ឡើង​មុន​បិទ​ទីផ្សារ​

Zidane ​បាន​បញ្ជាក់​ថា​គ្រប់​យ៉ាង​សុទ្ធ​តែ​អាច​កើត​មាន​ឡើង​បាន ​មុន​ទីផ្សារ​ដោះដូរ​កីឡាករ​បិទ​នៅ​ថ្ងៃ​ស្អែក​នេះ ព្រោះ​ក្រុម Real Madrid ​នៅ​មាន​ចិត្ត​ចង់​បាន​កីឡាករ​ថ្មី​ទៀត។ក្រុម Real Madrid ​នៅ​សល់​ប្រាក់​ប្រមាណ​ជា​១៥០​លាន​អឺរ៉ូ​ទៀត សម្រាប់​ចំណាយ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​នេះ។ ជាមួយ​នឹង​ការ​សល់​លុយ​ក្នុង​ដៃ​នេះ​ដែរ Zidane ​បាន​និយាយ​ថា​៖ “គ្រប់​យ៉ាង​សុទ្ធ​តែ​អាច​កើត​មាន​ឡើង​មុន​ថ្ងៃ​ចន្ទ។ ១ ឬ​២ ​ប៉ុន្តែ​រឿង​សំខាន់​គឺ​ការ​ប្រកួត​ជាមួយ Villarreal ​សិន”។

ដូច​ដែល​បាន​ដឹង​គ្រប់​គ្នា​Zidane ​ចង់​បាន Pogba ​របស់​ក្រុម​បិសាច​ក្រហម Manchester United ​ប៉ុន្តែ​ក្លឹប​នៅ​អង់គ្លេស​មិន​ព្រម​លក់​ឱ្យ​នោះ​ទេ ​ដោយ​ទាមទារ​តម្លៃ​ខ្លួន​ដល់​ទៅ​១៨០​លាន​ផោន​ឯ​ណោះ។ ​នៅ​មាន​ជម្រើស​១​ទៀត​សម្រាប់​ក្រុម Real Madrid ​គឺ​ខ្សែ​បម្រើ Bruno Hernendez ​របស់​ក្រុម Sporting ​ដែល​ជា​កីឡាករ​ល្អ​មួយ​រូប​ដែរ​៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT