Mane ​ខឹង Salah ​ខ្លាំង​កាល​ពី​យប់មិញ​នេះ​

ខ្សែ​ប្រយុទ្ធ Sadio Mane ​ខឹង​សម្បារ​ជា​ខ្លាំង ​ក្រោយ​ពី Mohamed Salah ​មិន​បាន​បោះ​បាល់​ឱ្យ​ខ្លួន ​កាល​ពី​យប់មិញ​នេះ​ក្នុង​ជ័យជម្នះ ៣-០ ​លើ​ក្រុម Burnley ។គ្រប់​គ្នា​ដែល​បាន​មើល​ការ​ប្រកួត សុទ្ធ​តែ​ឃើញ Mane ​ខឹង​យ៉ាង​ខ្លាំង ​ក្រោយ​ពី​ប្ដូរ​ចេញ បើ​ទោះ​ជា Klopp ​ប្រឹង​សម្រួល​យ៉ាង​ណា​ក្ដី។ ដល់​កន្លែង​កៅអី​អង្គុយ​មិត្ត​រួម​ក្រុម​ទាំង​អស់​បាន​ជួយ​សម្រួល​ទៀត ទម្រាំ​តែ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​ស្ងប់​ចិត្ត​បន្តិច​វិញ។

មូលហេតុ​ដែល​ខឹង​នេះ ​លោក Klopp ​បាន​និយាយ​ថា​៖ “Sadio ​ជា​មនុស្ស​ប្រើ​អារម្មណ៍។ គាត់​មិន​សប្បាយ​ចិត្ត​ជាមួយ​រឿង​ម្យ៉ាង ​តែ​មិន​មែន​រឿង​ប្ដូរ​គាត់​ចេញ​ទេ។ គាត់​ខឹង​ជាមួយ​រឿង… ​វា​មិន​មែន​ជា​រឿង​ធំ​ឡើយ ​យើង​នឹង​និយាយ​គ្នា​នៅ​បន្ទប់​ផ្លាស់​សំលៀក​បំពាក់ ​ហើយ​យើង​នឹង​ដើរ​ទៅ​មុខ​ជាមួយ​គ្នា​ទៀត”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT