Liverpool ​បន្ដ​កំណត់ត្រា​ឈ្នះ​ជាប់ ​ក្រោយ​លត់ Burnley ​៣-០​

ក្រុម​ហង្ស​ក្រហម Liverpool ​កំពុង​ធ្វើ​បាន​ល្អ​មែនទែន​សម្រាប់​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​រដូវ​កាល​នេះ ​ដោយ​៤​ប្រកួត​ឈ្នះ​ទាំង​៤​ប្រកួត​តែ​ម្ដង ​បន្ទាប់​ពី​ឈ្នះ Burnley ​៣-០ ​យប់មិញ។៣​គ្រាប់​របស់​ក្រុម​លោក Klopp ​យប់មិញ​ធ្វើ​បាន​សម្រេច​ដោយ Wood ​ចូល​ទី​ខ្លួន​ឯង​នាទី​៣៣ Mane ​នាទី​៣៧ ​និង Firmino ​នាទី​៨០។ ​នេះ​ជា​ការ​ឈ្នះ​ប្រកួត​ទី​៤ ​ហើយ​ក៏​ធ្វើ​ឱ្យ​ក្រុម Liverpool ​ឈរ​នៅ​កំពូល​តារាង ​ដោយ​មាន​គ្រាប់​បាល់​ចំណេញ​ដល់​ទៅ​១១​គ្រាប់​ថែម​ទៀត។

ខណៈ​ដែល​ក្រុម​គូ​ប្រជែង Man City ​វិញ​៤​ប្រកួត​មក​នេះ ​ឈ្នះ​៣​និង​ស្មើ​១ ​ឈរ​នៅ​លេខ​២ ​មាន​ត្រឹម​១០​ពិន្ទុ​ប៉ុណ្ណោះ។មួយ​វិញ​ទៀត​បើ​គិត​តាំង​ពី​រដូវ​កាល​មុន​មក ​ក្នុង​លីគ​អង់គ្លេស​នេះ​ក្រុម Liverpool ​មិន​ទាន់​ស្គាល់​ចាញ់​នោះ​ទេ ​ពោល​គឺ​ឈ្នះ​១៣​ប្រកួត​ជាប់​គ្នា​មក​ហើយ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT