(VDO) Fati កីឡាករ ១៦ ឆ្នាំ​រក​គ្រាប់​បាល់​ដំបូង​ឲ្យ Barca តែ​សោកស្តាយ​មិន​ទទួល​ជ័យជម្នះ

នៅ​ការ​ប្រកួត​រវាង Barcelona និង​ម្ចាស់​ផ្ទះ Osasuna កាល​ពី​យប់មិញ សម្រាប់​អ្នក​មាន​បុណ្យ​បាន​សម្រេច​ត្រឹម​ស្មើ ២-២ ពោល​គឺ​នៅ​តែ​ជា​លទ្ធផល​មិន​សូវ​ល្អ​ប៉ុន្មាន​នោះ​ទេ​នៅ​ជុំ​ទី ៣ នៃ​ក្របខ័ណ្ឌ LaLiga។

ប្រកួត​ជុំ​ទី ៣ អវត្តមាន Messi នៅ​តែ​បន្ត​សម្រាប់ Barcelona ​ដោយ​នៅ​ជម្រើស ១១ រូប​ដំបូង ប្រព័ន្ធ​ប្រយុទ្ធ​រួម​មាន Rafinha, Griezmann និង Perez។ គ្រាប់​បាល់​បើក​ឆាក​ធ្វើ​បាន​ដោយ​កូន​ក្រុម​របស់​ក្លឹប Osasuna នៅ​នាទី ៧ និង ៨១ ខណៈ​ការ​សង​ពីរ​គ្រាប់​របស់​ក្រុម​ភ្ញៀវ​កើត​ឡើង​ដោយ​កីឡាករ Ansu Fati នាទី ៥១ និង Arthur Melo នាទី ៦៤។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

បញ្ជាក់​ថា​លទ្ធផល​នៅ​តារាង LaLiga ពេល​បច្ចុប្បន្ន​នេះ Barcelona ឈរ​នៅ​លេខ ៧ ខណៈ​ក្រុម​ឡើង​ត្រឹង​គឺ Ath. Bilbao, Sevilla និង Levante ឈរ​នៅ​ Top 3៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT