ក្លឹបយក្ស Juventus បានបើកទ្វារកីឡដ្ឋាន Allianz Stadium ស្វាគមន៍ក្លឹប Napoli កាលពីយប់មិញ ដោយជាលទ្ធផលបានបញ្ចប់ទៅ ៤-៣ ពោលគឺម្ចាស់ផ្ទះយកឈ្នះលើក្រុមភ្ញៀវទាំងប្រផុតប្រផើយបំផុត។
គ្រាប់បាល់បើកឆាកដំបូង ៣ គ្រាប់ធ្វើបានដោយសេះបង្កង់មានគ្រាប់បាល់របស់ Danilo នាទី ១៦, Gonzalo Higuain នាទី ១៩, Cristiano Ronaldo នាទី ៦២ ប៉ុន្តែឈានដល់នាទី ៦៦,៦៨ និង ៨១ ខាង Napoli សងវិញឥតឈប់តាមបាន ៣-៣ សម្រេចបានដោយកីឡាករ Manolas, Lozano និង Di Lorenzo។ លុះដល់នាទី ៩០ សោកស្តាយអ្វីសម្រាប់ Kalidou Koulibaly ក៏ភ្លាត់បាល់ Own-Goal ជួយឲ្យ Juventus យកបាន ៣ ពិន្ទុនៅបិទការប្រកួត។
ទស្សនាវីដេអូខាងក្រោម៖
បញ្ជាក់ថាសព្វថ្ងៃ Juventus ឈរនៅកំពូលតារាង Serie A បណ្តោះអាសន្ន ដោយមាន ៦ ពិន្ទុក្នុងដៃ ស្របពេល Napoli ខ្ទាតដល់លេខ ៣ មាន ពិន្ទុ៕