កីឡាករក្រុមអាហ្សង់ទីន ចង់ឱ្យលោក Jorge Sampaoli ចុះចេញពីតំណែង មុនការប្រកួតជាមួយនីហ្សេរីយ៉ា ខណៈដែល Sergio Aguero ផ្ទាល់ក៏បាននិយាយដៀមដាមគ្រូបង្វឹករូបនេះក្រោយដឹកនាំក្រុមចាញ់ក្រូអាតផងដែរ។
អាហ្សង់ទីន ចាញ់ក្រូអាត ៣-០ ធ្វើឱ្យមានមតិជាច្រើនរិះគន់ចំពោះទម្រង់ដែលដឹកនាំដោយលោក Sampaoli នេះ។ បូកផ្សំជាមួយការរិះគន់កីឡាករខ្លួនឯងថាសមត្ថភាពមិនដល់កម្រិតផងនោះ ទើបបានជាកីឡាករក្នុងក្រុមទាំងមូលមិនពេញចិត្តចំពោះគ្រូបង្វឹកនេះខ្លាំង រហូតដល់កីឡាករ Aguero ចេញមុខមកនិយាយថាឱ្យវិញ។
ខ្សែប្រយុទ្ធដែលលេងឱ្យក្រុមអាជីព Manchester City បានបញ្ជាក់ថា៖ កីឡាករក្នុងក្រុមទាំងមូលមិនខ្វល់ចំពោះសម្ដីរបស់លោក Sampaoli នោះទេ។ គាត់បាននិយាយថា ការងាររបស់គាត់បរាជ័យដោយសារកីឡាករមិនមានសមត្ថភាព អីចឹងហើយឱ្យគាត់និយាយអ្វីក៏និយាយទៅស្រេចតែគាត់ចុះ។ ទន្ទឹមគ្នានឹងកីឡាករក្នុងក្រុមជម្រើសជាតិកំពុងមិនពេញចិត្តផងនោះ អ្នកគាំទ្រអាហ្សង់ទីនក៏បានបង្ហាញអារម្មណ៍ចង់ឱ្យសហព័ន្ធបាល់ទាត់អាហ្សង់ទីនបណ្ដេញគ្រូបង្វឹកម្នាក់នេះចេញដែរ៕ប្រភព៖ DailyMail