De Ligt រំពឹង​ចាប់​ដៃ Ronaldo តតាំង​ក្រុម​ខ្លាំង Napoli នៅ​យប់​នេះ

នៅ​លើ​ទំព័រ CTS Sports នឹង​មាន​ការ​ផ្សាយ​នូវ​ជំនួប​គូ​ពិសេស​រវាង​ក្លឹប Juventus និង Napoli នា​វេលា​ម៉ោង ០១:៤៥ នាទី​រំលង​អាធ្រាត្រ ដែល​អធិប្បាយ​ដោយ Admin ជីងចក់។

តាម​រយៈ​ការ​ព្យាករណ៍​ពី​គេហទំព័រ​ក្រៅ​ស្រុក​បាន​ទស្សន៍ទាយ​ថា​វត្តមាន Matthijs de Ligt នឹង​ប្រាដ​ជា​លេច​ឡើង​ក្នុង​ជំនួប​ដ៏​ពិសេស​នេះ បន្ទាប់​ពី Chiellini ជួប​បញ្ហា​របួស​អំឡុង​ពេល​ហ្វឹកហាត់​និង​ទាមទារ​ឲ្យ​មាន​ការ​វះកាត់​ជា​បន្ទាន់។

សម្រាប់​ជម្រើស ១១ នាក់​ដំបូង​របស់​សេះ​បង្កង់​ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា​នឹង​មាន​អ្នកចាំទី Szczesny ខ្សែ​ការពារ Sandro, De Ligt, Bonucci, Sciglio ខ្សែ​បម្រើ Matuidi, Pjanic, Khedira និង​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ Ronaldo, Higuain និង Costa៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT