ថា​បាន​ដក​បន្លា​ពី​ទ្រូង​ហើយ តែ​មាន​អី United នៅ​តែ​ចាយ​លុយ​ធំ រឿង​ដាក់​ខ្ចី​ជើង Sanchez

Alexis Sanchez ​បាន​ទៅ​ចូលរួម​ជាមួយ​ក្លឹប​ Inter Milan ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពេញ​មួយ​រដូវ​កាល ​ប៉ុន្តែ​ជុំវិញ​កិច្ច​ព្រមព្រៀង​លម្អិត​កន្លង​មក​មិន​ទាន់​មាន​ការ​ចុះ​ផ្សាយ​នៅ​ឡើយ។

តាម​រយៈ​សារព័ត៌មាន MailOnline ​បាន​ប្រមើល​មើល​ឃើញ​ថា​ត្បិត Sanchez ចាកចេញ​ពី Old Trafford តែ​ការ​ចំណាយ​របស់​បិសាច​ក្រហម​នៅ​តែ​ជា​បន្ទុក​ធំ​ដដែល។ ក្នុង​នោះ United ត្រូវ​បង់​ថ្លៃ​ពលកម្ម​របស់ Sanchez ៣/៤ នៃ​ទំហំ​ពលកម្ម​សរុប ពោល​គឺ Inter ជួយ​ចេញ​តែ ១ ភាគ​ប៉ុណ្ណោះ។

ជា​រួម​គឺ​ក្លឹប​ម្ចាស់​ដី Old Trafford បន្ត​ចាយ​អស់ ៣៦៥ ៧១៤ ដុល្លារ/សប្តាហ៍​លើ​ថ្លៃ​ពលកម្ម​ Sanchez ខណៈ​ក្លឹប​ប្រើប្រាស់​កីឡាករ​ផ្ទាល់​ Inter ចាយ​អស់​តែ ១២១ ៩០៥ ដុល្លារ/សប្តាហ៍​ប៉ុណ្ណោះ៕ ប្រភព៖ BR/Football

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT