[ផ្លូវការ] Arsenal លក់​ចេញ​ខ្សែ​ការពារ​ឲ្យ​ទៅ​ក្លឹប​អេស្ប៉ាញ មុន​បិទ​ទីផ្សារ​ដោះដូរ ២ ​ថ្ងៃ

ក្លឹប Arsenal ​បាន​ព្រមព្រៀង​ក្នុង​ការ​ប្រគល់​ជូន​ខ្សែ​ការពារ Nacho Monreal ឲ្យ​ទៅ​ក្លឹប Real Sociedad របស់​ក្របខ័ណ្ឌ LaLiga មុន​បិទ​ទីផ្សារ​ដោះដូរ​រយៈ​ពេល ២ ​ថ្ងៃ។

កុងត្រា​របស់​ Monreal មាន​រយៈ​ពេល ២ ឆ្នាំ​នៅ​ក្លឹប​ថ្មី ព្រោះ​គេ​មាន​វ័យ​ចំណាស់​ដល់​ទៅ ៣៣ ឆ្នាំ​ទៅ​ហើយ។ សម្រាប់​ការ​លេង​ឲ្យ Arsenal ក្រោយ​ផ្លាស់​ចេញ​ពី Malaga នា​ឆ្នាំ ២០១៣ សរុប​មាន ២៥០ ប្រកួត​រក​បាន ១០ គ្រាប់។

បញ្ជាក់​ថា​លោក Unai Emery ក៏​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​រួច​ហើយ​ដែរ ថា​នឹង​មាន​កីឡាករ​ចាកចេញ លុះ​រំលង​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​គ្រប់​យ៉ាង​ពិត​ជា​កើត​ឡើង​មែន។

សម្រាប់​ Monreal នៅ​ជម្រើស​ជាតិ​អេស្ប៉ាញ លោក​ធ្លាប់​ដើរ​តួ​ជា​ប្រធាន​ក្រុម​ចំនួន ២២ លើក និង​ស្ថិត​ក្នុង​ផ្នែក​មួយ​នៅ​ព្រឹត្តិការណ៍ World Cup ២០១៨ ផង​ដែរ៕ ប្រភព៖ BBC