Diouf៖ “ខ្ញុំ​ថា Messi ល្អ​ជាង Pele ហើយ​ល្អ​ជាង Maradona ថែម​ទៀត”

Diouf ដែល​ជា​កីឡាករ​ចូល​និវត្តន៍​និង​ជា​និមិត្តរួប​មួយ​រូប​របស់​ក្រុម​ជម្រើស​ជាតិ​សេណេហ្គាល់​បាន​បង្ហាញ​ការ​យល់​ឃើញ​ជុំវិញ​ភាព​អស្ចារ្យ​របស់ Lionel Messi ក្នុង​វិស័យ​កីឡា​បាល់ទាត់។

បុរស​វ័យ ៣៨ ឆ្នាំ​បាន​ប្រាប់​គេហទំព័រ FIFA កន្លង​ទៅ​ថា៖ “Leo Messi គឺ​ល្អ​ប្រសើរ​ជាង Pele ល្អ​ប្រសើរ​ជាង Maradona ហើយ​ក៏​ល្អ​ប្រសើរ​ជាង​ខ្ញុំ​ថែម​ទៀត តើ​គាត់​អាច​ធ្វើ​អ្វី​ទៀត​លើស​ពី​ចំណុច​អស្ចារ្យ​ទាំង​នេះ”។

បញ្ជាក់​ថា​មុន​នេះ​បន្តិច Messi ទើប​តែ​ឈ្នះ​ពាន​រង្វាន់​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​ប្រចាំ​រដូវ​កាល​របស់ UEFA ហើយ​នៅ​អុត​មើល​លទ្ធផល​បន្ទាប់​ក្នុង​ការ​ប្រជែង​ពាន Ballon d’Or ២០១៩ ជាមួយ Ronaldo និង Van Dijk៕ ប្រភព៖ Sportskeeda