PSG ​នឹង​ប្រកាស​វត្តមាន Navas ​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​

ក្រុម PSG ​នឹង​ប្រកាស​វត្តមាន​របស់​អ្នក​ចាំទី Keylor Navas ​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​នេះ ​ដែល​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ។

ទិញ​យក​អ្នក​ចាំ​ទី Navas ​នេះ​ក្រុម PSG ​នឹង​ផ្ដល់​តម្លៃ​ខ្លួន​១៥​លាន​អឺរ៉ូ ​ហើយ​ថែម​ការ​ឱ្យ​ខ្ចី​ជើង​អ្នក​ចាំ​ទី Areola ​មក​អេស្ប៉ាញ​ថែម​ទៀត។ ​ដោយ​ឡែក​សម្រាប់ Navas ​វិញ ​នឹង​ចុះ​កុងត្រា​៣​ឆ្នាំ​នៅ​បារាំង ​ដោយ​ទទួល​បាន​៦​លាន​អឺរ៉ូ​ក្នុង​១​រដូវ​កាល។ ការ​រង់ចាំ​ដល់​ថ្ងៃ​ចន្ទ ទើប​ប្រកាស​នេះ គឺ​មក​ពី​ក្រុម PSG ​មិន​អាច​ចុះ​ឈ្មោះ Navas ​ទាន់​ពេល​វេលា​ដែល​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Metz ​នៅ​ចុង​សប្ដាហ៍​នេះ។

ដោយ​ឡែក Navas ​ផ្ទាល់​នឹង​លា​អ្នក​គាំទ្រ Real Madrid ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Villarreal ​នៅ​ចុង​សប្ដាហ៍​នេះ ​ក្រោយ​ចំណាយ​ពេល​៥​ឆ្នាំ​នៅ​អេស្ប៉ាញ ​និង​ជួយ​ក្រុម​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​បាន​៤​ដង៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT