ខ្សែបម្រើប្រយុទ្ធ Eden Hazard បានឈ្នះពានរង្វាន់កិត្តិយស Euopa League Player of the Season ក្រោយពីជួយក្រុម Chelsea លើកពានកាលពីរដូវកាលមុននេះ។
Olivier Giroud ក៏ជាកីឡាករលេងល្អម្នាក់ដែររបស់ក្រុម Chelsea ក្នុងការប្រកួតពានរង្វាន់ខាងលើនេះ ប៉ុន្តែរូបគេមិនបានឈ្នះពានឡើយ ក្រោយពីចាញ់មិត្តរួមក្រុម Hazard ។ សម្រាប់កីឡាករបែលហ្សិក លេងបានតិចនាទីមែនទែន ពោលគឺត្រឹមតែ៤៥១នាទីប៉ុណ្ណោះ ក្នុងចំណោម១៣៨០នាទីដែលក្រុម Chelsea លេង។
យ៉ាងណាមិញ Giroud ក៏ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងព្រឹត្តិការណ៍ខាងលើនេះដែរ ខណៈដែល Luka Jovic បច្ចុប្បន្នផ្លាស់ទៅលេងនៅ Real Madrid ជាមួយ Hazard ដែរនោះ ក៏ស្ថិតក្នុង Top 3 ជាកីឡាករលេងល្អជាងគេក្នុងព្រឹត្តិការណ៍ Europa League រដូវកាលមុនដែរ៕ប្រភព៖ Dailymail




